ព័ត៌មានជាតិ
កសិករងាកមកដាំដំណាំម្នាស់ច្រើនឡើង ធៀបការដាំដំឡូង ដាំស្រូវបានចំណូលច្រើនជាង
ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារធំទូលាយ កសិករមួយចំនួនក្នុងខេត្តបាត់ដំបងបានងាកមកដាំដំណាំម្នាស់វិញ ខណះដាំណាំដំឡូងមី និងពោតក្រហម តែងប្រឈមទីផ្សារគ្រប់រដូវកាល ឲ្យតែដល់រដូវកាលប្រមូលផលម្តងៗមិនសូវបានចំណេញក្រៅពីបង្វិលសងទៅមីក្រូឬនាយទុនផ្សេងៗមួយចំនួន។
នៅលើទំហំដីប្រហែលជិតមួយហិកតា លោក ម៉ម កាត់ រស់នៅភូមិតានួត ឃុំរការ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងបានឲ្យដឹងថា លោកបានងាកមកដាំម្នាស់ប្រភេទទឹកឃ្មុំជំនួសដំឡូងមីវិញ ខណះការផ្លាស់ប្តូរនេះលោកថា ប្រាក់ចំណូលបានច្រើនជាង ស្របពេលទីផ្សារនៅភ្នំពេញមានតម្រូវការគ្រប់រដូវកាលសម្រាប់ផ្លែម្នាស់។

លោក ម៉ម កាត់ បានបន្តថា លោកបានដាំម្នាស់ប្រភេទម្នាស់ទឹកឃ្មុំ ហើយដល់ពេលរដូវប្រមូលផលលោកមិនបារម្ភទីផ្សារនោះទេ គឺខាងភ្នំពេញគេរង់ចាំទទួលទិញយកទាំងអស់ ក្នុងតម្លៃគិតជាផ្លែ ក្នុងមួយផ្លែលក់បានចន្លោះពី ៨០០ ទៅ ៩០០ រៀល។
“ក្រោយពីខ្ញុំបានសម្រេច ចិត្តងាកមកដាំម្នាស់ ក្រុមគ្រួសារខ្ញុំក៏មានកម្រិតជីវភាពគ្រាន់បើដែរ ហើយបានសល់លុយកាក់មួយចំនួនផង”។ នេះបើតាមលោក ម៉ម កាត់។


មិនខុសគ្នានេះដែរ កសិកររស់នៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងអ្នកស្រី នឿន បានរៀបរាប់ថា កន្លងមកអ្នកស្រីបានដាំម្នាស់នៅលើផ្ទៃដី ១៥ អា ដែលកាលនោះតម្លៃផ្លែម្នាស់នៅលើទីផ្សារគឺមួយផ្លែ ១០០០រៀល ហើយដល់រដូវប្រមូលផល អ្នកស្រីអាចរកចំណូលបានប្រមាណ ១២ លានរៀល។
អ្នកស្រីបន្តថា”ប្រាក់ចំណូល នេះ ខ្ញុំអាចទ្រទ្រង់ទៅលើការចាយវាយនៅក្នុងគ្រួសារ ហើយអាចសល់ចំណេញខ្លះទៀតផង។ បើនិយាយទៅគ្រាន់បើជាងខ្ញុំដាំស្រូវ ហើយខ្ញុំបានពង្រីកទំហំផ្ទៃដីជិត ៥០ អា ហើយឥឡូវនៅក្នុងឃុំខ្ញុំរស់នៅ មានអ្នកភូមិដាំច្រើនផងដែរ”។
ចំណែកកសិករម្នាក់ទៀតរស់នៅក្នុង ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលគេស្គាល់ថា ជាកសិករដាំម្នាស់ចាស់វស្សាគឺ លោក ឡាយ ប៉ក់ មានវ័យ ៥២ ឆ្នាំ បានឲ្យដឹងដែរថា លោកបានជ្រើសរើសមុខរបរដាំដំណាំនេះជាង ២០ ឆ្នាំកន្លងមកហើយ និងបានពង្រីកផ្ទៃដីជាបន្តបន្ទាប់រហូតដាំបានលើផ្ទៃដី ៤០ ហិកតារហូតបច្ចុប្បន្ន។
លោកថា ពេលនេះចំណូលបានថយចុះខ្លះៗ ដោយសាតែកសិករបាននាំគ្នាដាំច្រើនជាងគ្រាមុន ជាពិសេសក្នុងស្រុកមោងឫស្សី។
លោកបានបន្តថា “តែបើទោះបីមានកសិករដាំច្រើន សម្រាប់ទីផ្សារក៏មិនមានការប្រឈមសម្រាប់ខ្ញុំ ហើយដំណាំម្នាស់នេះ គឺ ចាប់ដាំពីខែ ៣ ទៅខែ ៤ រយះពេល ១ ឆ្នាំទៅ ១ ឆ្នាំជាងទើបអាចប្រមូលផលម្តង ហើយខ្ញុំមានមធ្យោបាយខ្លួនឯងផ្ទាល់ដើម្បីដឹកជញ្ជូនទៅលក់នៅរាជធានីភ្នំពេញ ព្រោះខ្ញុំមានស្តង់នៅទីនោះស្រាប់ផង”។
លោកថា បើគិតជាចំនួនផ្លែ ក្នុង ១ ហិកតា លោកទទួលបានចន្លោះពីបីម៉ឺនជាង ទៅបួនម៉ឺនជាងផ្លែ គិតជាចំណូបានចន្លោះពី ៣៤ លានរៀលទៅ ៤០ លានរៀល បើសរុបទាំង ៤០ ហិកតា ក្នុងមួយឆ្នាំៗលោកអាចរកចំណូលបានជាង ២០ ម៉ឺនដុល្លារ ក្រៅពីទូទាត់លើកម្មករ ក៏បានសល់គ្រាន់បើដែរ។
បើតាមមន្ត្រីរដ្ឋបាលស្រុកមោងឫស្សីខេត្តបាត់ដំបងបានបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករនៅឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បាននាំគ្នាងាកមកពង្រីកការដាំដុះដំណាំម្នាស់ច្រើនឡើងៗជំនួសការដាំដុះស្រូវ។
ពលរដ្ឋនិយមចូលចិត្តដាំម្នាស់ជាយូរយារណាស់មកហើយដែរ តែជាលក្ខណៈគ្រួសារគ្រាន់ទទួលទាន ប៉ុន្តែបច្ចុប្បន្ន បានយកដីស្រែមកធ្វើជាចម្ការម្នាស់ ដើម្បីប្រមូលផលលក់ទៅក្រៅស្រុក ដើម្បីឲ្យមានការរីកចម្រើនដល់សេដ្ឋកិច្ចគ្រួសារជាងដាំណាំស្រូវ គឹតមកដល់បច្ចុប្បន្ននេះ មានប្រជាកសិករដាំម្នាស់ប្រមាណជា ៥០០ គ្រួសារ លើផ្ទៃដីចំនួន ៦០៥ ហិកតាទូទាំងស្រុក ក្នុងនោះមាននៅក្នុងឃុំរបស់មង្គលច្រើនជាងគេ។
ចំណែកលោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា ដំណាំម្នាស់នៅទូទាំងខេត្តបាត់ដំបង មាននៅលើស្រុកចំនួន ៣ ដែលប្រជាកសិករបានដាំដុះច្រើនជាងបណ្តាស្រុកមួយចំនួនទៀត គ្នុងនោះមាន ស្រុកមោងឫស្សី ស្រុករុក្ខគីរី និងស្រុកគាស់ក្រឡ ក្នុងនោះស្រុកមោងឫស្សីច្រើនជាងគេ។
លោកថា ផ្ទៃដីកសិករដាំម្នាស់លោកមិនទាន់បានគណនាបាននៅឡើយទេ រងចាំរដូវកាលប្រមូលផលរួចទើបធ្វើការគណនាបាន៕
អត្ថបទ÷សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត