ព័ត៌មានជាតិ
លោក Arnaud Darc ៖ ហេតុអ្វីបានជាថៃបង្កើនភាពតានតឹង? ហេតុអ្វី បានជាកម្ពុជាគួររក្សាតុល្យភាពរបស់ខ្លួន?
ខណៈកម្ពុជាប្រឈមមុខនឹងកំណើនរលកនៃការបិទព្រំដែន ការរារាំងការនាំចូល និងការកាត់ផ្ដាច់អគ្គិសនីពីសំណាក់ប្រទេសថៃ សំណួរដ៏សំខាន់ដែលសាមញ្ញនោះគឺ៖ ហេតុអ្វីក៏ឥឡូវនេះ?

ទិដ្ឋភាពនយោបាយផ្ទៃក្នុងរបស់ថៃនៅពាក់កណ្តាលឆ្នាំ ២០២៥ មានភាពស្មុគ្រស្មាញជាងអ្វីដែលគេមើលឃើញ។ ពិតណាស់ រដ្ឋាភិបាលគឺជារដ្ឋាភិបាលស៊ីវិល។ វាត្រូវ ដែលសម្ព័ន្ធនយោបាយចម្រុះ នៅតែមានសម្លេងភាគច្រើន ដោយមានសមាជិកសភា ២៦១ នាក់ ទល់នឹងសមាជិកសភាបក្សប្រឆាំង ២៣៤ នាក់។ ប៉ុន្តែនៅពីក្រោយតួលេខទាំងនោះ វា(ប្រៀបដូច) ជាចង្ក្រានសម្ពាធអគ្គិសនីមួយ៖ សម្ព័ន្ធមិត្តដែលគ្មានទំនុកចិត្ត មហិច្ឆតាសេដ្ឋកិច្ចដែលជាប់គាំង និងការប៉ះទង្គិចក្នុងស្ថាប័ន។
គោលនយោបាយជំរុញសេដ្ឋកិច្ច «កាបូបឌីជីថល» របស់រដ្ឋាភិបាលថៃ ដែលផ្ដល់លុយ ១០ ០០០ បាត ទៅកាន់ពលរដ្ឋម្នាក់ៗ បានចែកទៅដល់មនុស្សត្រឹមតែ ១៤,៥ លាននាក់ប៉ុណ្ណោះ មកទល់ពេលនេះ។ ដំណាក់កាលចែកប្រាក់នេះ ត្រូវបានពន្យារពេលជាបន្តបន្ទាប់ ប៉ុន្តែមិនលុបចោលទេ ដោយសារតែឧបសគ្គថវិការ។ ឥឡូវនេះ ការខកចិត្តជាសាធារណៈបានកើនឡើង ហើយមន្ទិលផ្សេងៗលើភាពជឿជាក់របស់សារពើពន្ធក៏បានកើនឡើងដែរ។
ទន្ទឹមនឹងនោះ ការព្យាករសេដ្ឋកិច្ចរបស់ប្រទេសថៃមានការប្រែប្រួល។ ធនាគារពិភពលោក បានព្យាករ ២,៩ ភាគរយ សម្រាប់កំណើនសេដ្ឋកិច្ចថៃឆ្នាំ ២០២៥ (ការព្យាករចុងក្រោយបំផុតត្រូវបានបន្ទាបមកត្រឹម ១,៨ ភាគរយ)។ ប៉ុន្តែការព្យាករផ្សេងៗទៀត រួមទាំងពីក្រុមអ្នកស្រាវជ្រាវក្នុងតំបន់ បានបង្ហាញថា កំណើនសេដ្ឋកិច្ចថៃអាចធ្លាក់ចុះដល់ ១,៦ ភាគរយ ដោយសារតែបំណុលគ្រួសារ (ជិត ៩០ ភាគរយ នៃផលិតផលសរុបក្នុងស្រុកថៃ) និងកម្សោយនៃការនាំចេញ។ ទំនុកចិត្តរបស់វិនិយោគិន នៅតែមានភាពផុយស្រួយ។
ក្នុងបរិយាកាសបែបនេះ កម្ពុជាបានក្លាយជាប្រធានបទនៃកិច្ចសន្ទនាក្នុងស្រុករបស់ថៃ។ នោះមិនមែនដោយសារតែយើងបានផ្លាស់ប្ដូរនោះទេ តែដោយសារយើងមានប្រយោជន៍។

ប្រវត្តិសាស្រ្តបានបង្ហាញថា នៅពេលការគាំទ្រក្នុងស្រុករដិបរដុប វិបត្តិខាងក្រៅក្លាយជាមានប្រយោជន៍។ ការបង្កើនភាពតានតឹងយ៉ាងរហ័ស ដូចជាការបិទច្រកព្រំដែន ការពង្រឹងទ័ពនៅព្រំដែន និងការកាត់ផ្ដាច់អគ្គិសនី មិនកើតឡើងដំណាលគ្នានឹងការគំរាមកំហែងរបស់កម្ពុជានោះទេ ប៉ុន្តែវាដំណាលគ្នានឹងកំណើនភាពមិនច្បាស់លាស់ក្នុងប្រទេសថៃ។
ភាពតានតឹងព្រំដែន គឺជាបញ្ហាពិតប្រាកដ។ ប៉ុន្តែមាត្រដ្ឋានដែលវាជាចំណុចឆ្លើយតបរបស់ថៃទៅនឹងអ្វីផ្សេងៗគឺជ្រៅជាងនោះទៅទៀត ដែលនោះគឺជាចំណង់ផ្លាស់ប្ដូរចំណាប់អារម្មណ៍ជាតិទៅបញ្ហាខាងក្រៅ ដើម្បីកំណត់ជាថ្មីនូវនិន្នាការនយោបាយ។
ពីខាងយើង (កម្ពុជា) យើងត្រូវតែឆ្លើយតបបែបចាស់ទុំ។ អធិបតេយ្យភាព មិនមែនជាការសម្តែងទេ។ ហើយការទូត ក៏មិនមែនជាចំណុចខ្សោយដែរ។ វាជាកម្លាំងតែមួយគត់ ដែលបង្វែរកំហឹងទៅជាដំណោះស្រាយ។
ខ្ញុំបានឃើញពីវដ្តទាំងនេះយូរមកហើយ។ មនុស្សដែលរងទុក្ខច្រើនបំផុត មិនដែលជាអ្នកកាន់អំណាចទេ។ ពួកគេគឺអ្នកដែលរស់នៅក្រុងប៉ោយប៉ែត អារញ្ញប្រាថេត ព្រះវិហារ និងស៊ីសាកេត ដែលមានជីវភាពរស់នៅត្រូវពឹងផ្អែកលើព្រំដែនឆ្លង តែឥឡូវនេះត្រូវបានបិទ។

យើងមានកាតព្វកិច្ចយ៉ាងណាឱ្យពួកគេស្ងប់។ រក្សាភាពជាយុទ្ធសាស្រ្ត ហើយចាំថា អំណាចដែលត្រូវការវិបត្តិដើម្បីបន្តជីវិតនោះ មិនខ្លាំងនោះទេ តែជាកម្សោយត្រដាបត្រដួស។
ចូរយើងធ្វើឱ្យខ្លាំងជាងនោះ!
លោក Arnaud Darc ជាអតីតប្រធានសភាពពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


