ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ថា អាវុធអេតចាយរបស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ព្រមានវាយបកដោយកម្លាំងប្រដាប់អាវុធទៅលើយោធាថៃ បើហ៊ានឈ្លានពានកម្ពុជា។ ថ្លែងពីព្រំដែនក្នុងខេត្តព្រះវិហារ សម្ដេចតេជោ អះអាងថា អាវុធអេតចាយរបស់កម្ពុជាគឺមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារជាតិ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ក្រុង ឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអំពីការប្រើសិទ្ធិការពារ និងតបតទៅវិញចំពោះការឈ្លានពានដោយសត្រូវតាមព្រំដែន ពិសេសប្រទេសជិតខាងកម្ពុជា គឺថៃតែម្ដងតែងចិញ្ចឹមចិត្តឈ្លានពានបូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា។

សម្ដេចតេជោ ប្រកាសដូច្នេះថា «យើងមានសិទ្ធិការពារខ្លួន និងមានសិទ្ធិវ៉ៃបកទៅលើការឈ្លានពានណាក៏ដោយ ទោះបីយើងតូច ក៏ប៉ុន្តែយើង មានសិទ្ធិនឹងការពារខ្លួន មិនមានត្រឹមសិទ្ធិការពារខ្លួនទេ គឺមានសិទ្ធិវ៉ៃបក»។
«យើងមិនមានមហិច្ឆិតាវ៉ៃដល់ក្រុងបាងកកទេ ទោះបីជាសមត្ថភាពអាវុធរបស់យើងអាចមានលទ្ធភាព បាញ់ទៅដល់ហ្នឹង តែយើងមិនបាញ់ទេ ខ្ញុំមិនអួតអាងពីសព្វាវុធទេ សព្វាវុធអេតចាយរបស់ខ្មែរ គឺគ្រប់គ្រាន់»។ សម្ដេចតេជោ បន្ថែមដូច្នេះ។
សម្ដេចតេជោ ក៏បានព្រមានថៃកុំឱ្យគំរាមដាក់សម្ពាធលើកម្ពុជាឱ្យសោះ កម្ពុជាកំដរបានគ្រប់ច្រក រាប់ទាំងផ្នែកយោធា និងសព្វាវុធ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


