សន្តិសុខសង្គម
ឃាត់រថយន្ត ២ គ្រឿង រកឃើញពងមាន់ ៧ ម៉ឺន ៥ ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានពង្រាយកម្លាំងស្ទាក់ចាប់រថយន្តចំនួន ២ គ្រឿង ដឹកស៊ុតមាន់ ៧ ម៉ឺន ៥ ពាន់គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ។

ការស្ទាក់ចាប់រថយន្តនេះបានធ្វើឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នៅគោលដៅចំនួន ២ ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


តាមការបញ្ជាក់ពីក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២ គ្រឿង ម៉ាក SSANGYONG ISTANA ដូចគ្នា។ ក្នុងនោះ រថយន្តទាំង ២ គ្រឿង ត្រូវបានកម្លាំងជំនាញឃាត់នៅខណ្ឌច្បារអំពៅ ១ គ្រឿង និង ខណ្ឌដង្កោ ១ គ្រឿង ព្រមទាំងដកហូតបានស៊ុតមាន់ចំនួន ២៥០ ដុំ ស្មើ ៧៥ ០០០ គ្រាប់។



ដោយឡែកបើតាមការឆ្លើយសារភាពពីម្ចាស់រថយន្តទាំង ២ គ្រឿង បានឲ្យដឹងថា ពួកគាត់បានបើករថយន្ត ម៉ាក សាំងយ៉ុង ដឹកស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយមិនមានលិខិតបញ្ជាក់អ្វីនោះឡើយ។
បច្ចុប្បន្ន មន្ត្រីជំនាញ បាននាំយកវត្ថុតាង និងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


