ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី មានតំបន់ទេសចរណ៍ ១០៦ កន្លែង រង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ
មណ្ឌលគិរី ជាខេត្តមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ក្នុងនោះ តំបន់ជាច្រើនកន្លែងមានទេសភាពស្រស់បំព្រង ខ្នងភ្នំទាបខ្ពស់ វាលស្មៅខៀវខ្ចី និងសម្បូរទៅដោយធនធានធម្មជាតិ ហើយខេត្តនេះមានតំបន់ទេសចរណ៍ ១០៦ កន្លែង រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្នមានតំបន់ទេសចរណ៍ទាំងរមណីយដ្ឋានកែច្នៃ និងរមណីយដ្ឋានធនធានធម្មជាតិសរុបចំនួន ១០៦ កន្លែង ដូចជា ៖ តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រចំនួន ៥ កន្លែង រួមមាន ភ្នំដោះក្រមុំ , ភ្នំក្រោល , ភ្នំលុប្រាណ , ភ្នំណាមលៀរ និងព្រះរាជដំណាក់។ ឯតំបន់រមណីយដ្ឋានធម្មជាតិ-អេកូទេសចរណ៍មានចំនួន ៩៨ កន្លែង និងរមណីយដ្ឋានកែច្នៃ ៣ កន្លែង។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រៅពីតំបន់ទេសចរណ៍ទាំងនេះ ខេត្តមណ្ឌលគិរី ក៏នៅមានតំបន់ដែនជម្រកសត្វព្រៃចំនួន ៥ កន្លែង ផងដែរ ហើយតំបន់ទាំងនោះមានវត្តមានប្រភេទសត្វធំៗ សម្រាប់ទស្សនា ដូចជា ព្រៃស្រោង បឹង ទឹកជ្រោះ ជាច្រើនសម្បូរបែប នៃវប្បធម៌ប្រភេទសត្វកម្រ ដែលជាសក្ដានុពលអភិវឌ្ឍន៍អេកូទេសចរណ៍ខ្លាំង និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យមកទស្សនាកម្សាន្តនាខេត្តមណ្ឌលគិរី។

លោកបញ្ជាក់ទៀតថា ខេត្តមណ្ឌលគិរី ក៏មានសេវាកម្មទេសចរណ៍ទូទាំងខេត្តចំនួន ២២០ កន្លែង ស្មើនឹង ២.១៤២ បន្ទប់ ក្នុងនោះ រីសតសណ្ឋាគារម៉ូតែបឹងហ្គាឡូ ៨២ កន្លែង ស្មើនឹង ១.៤៦៩ បន្ទប់ , ផ្ទះសំណាក់ ៥០ កន្លែង ស្មើនឹង ៥៦៩ បន្ទប់ , រមណីយដ្ឋាន ៨ កន្លែង ស្មើនឹង ២១១ ខ្ចុស , ខារ៉ាអូខេ ១៦ កន្លែង ស្មើនឹង ៨២ បន្ទប់ , ក្លិប ១ កន្លែង ស្មើនឹង ៥០ កៅអី , ស្ទីមសូណា ២ កន្លែង ស្មើនឹង ១៥ កៅអី និង ៣ បន្ទប់ , និងម៉ាស្សា ១០ កន្លែង ស្មើនឹង ២៧ បន្ទប់។



គូសបញ្ជាក់ថា តំបន់ទេសចរណ៍ និងរមណីយដ្ឋានផ្សេងៗ រួមទាំងសេវាកម្មស្នាក់នៅ កំពុងតែទន្ទឹងរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីផងដែរ៕
អត្ថបទ ៖ រៀម សុខហេង







-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


