ព័ត៌មានជាតិ
ក្រុមប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី គ្រងតំណែងជើងឯក គរុគុណ
ក្លិបកីឡាប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី គឺជាក្រុមជើងខ្លាំងលើប្រភេទកីឡាប៉េតង់ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក។
ក្រុមប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី បានឈ្នះពានធំទាំងវិញ្ញាសាប្រកួត ៣នាក់ទល់ ៣នាក់បុរសនិងនារី។
នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រដែលមិនសូវតឹងតែង លើវិញ្ញាសាពានធំនារី ៣ ទល់ នឹង ៣ បានទៅលើក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រី ដោយយកឈ្នះលើក្រុមប៉េតង់ ក្លឹបយោធភូមិភាគពិសេស ក្នុងលទ្ធផលពិន្ទុ ១៣ ទល់នឹង ៦ ។

ចំពោះពានធំផ្នែកបុរស ៣ ទល់នឹង ៣ នាក់ ចំណាត់ថ្នាក់លេខ ១ បានទៅក្រុមទីស្ដីការគណៈរដ្ឋមន្ត្រី ដោយបានយក ឈ្នះក្លឹបក្រសួងមហាផ្ទៃក្នុងលទ្ធផលពិន្ទុ ១៣ ទល់នឹង០ ធ្វើឲ្យក្លឹបមហាផ្ទៃទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣ ក្លិបវិស្ណុរាជ។

សម្រាប់វិញ្ញាសាមួយទល់នឹងមួយ ផ្នែកយុវនារី ក្រោមអាយុ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ ១ បានទៅក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រី លេខ២ ក្លឹបមិត្តភាពកម្ពុជា តាកែវ និងលេខ ៣ ក្លឹបមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រៃវែង។
វិញ្ញាសា យុវនារីក្រោមអាយុ ១៥ឆ្នាំ ២ ទល់នឹង ២ ចំណាត់ថ្នាក់លេខ ១ បានទៅលើក្លឹបក្រសួងមហាផ្ទៃពីក្រសួងការពារជាតិ និងលេខ ៣ មន្ទីរអប់រំយុវជននិង កីឡាខេត្តបាត់ដំបង។
វិញ្ញាសា វ័យចាស់អាយុ ៥៥ ឆ្នាំ ៣នាក់ទល់នឹង ៣ នាក់ចំណាត់ថ្នាក់លេខ១ បានទៅមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយ រៀង លេខ ២ រដ្ឋាករទឹកស្វយ័តនិងលេខ ៣ ទីស្តីការគណៈរដ្ឋមន្ត្រី។

វិញ្ញាសា យុវជនក្រោមអាយុ១៥ឆ្នាំ ១ ទល់១ ចំណាត់ថ្នាក់លេខ ១ បានទៅសមាគមខេត្តកណ្ដាល លេខ ២ បានទៅក្លឹបតាខ្មៅ ខេត្តកណ្ដាល លេខ ៣ បានទៅក្លឹបក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ ការប្រកួតកីឡាប៉េតង់ពាន រង្វាន់ “គរុគុណ” ឆ្នាំ២០២០ លើកទី១ ដែលបានដំណើរការប្រកួតអស់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងមានការចូលរួមប្រកួតពីសមាគម ក្លិប ចំនួន ៥៨ មកពីរាជធានី ខេត្តចំនួន ១៦ ក្នុងព្រះរាជាណាចក្រកម្ពុ ជានិងត្រូវចែកមេដាយចំនួន៧២មេដាយ
។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ ” ដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់សម្តេចក្រឡា ហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក ៕
អត្ថបទ ៖ វិសិទ្ធ
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


