ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមក្រុមគ្រូពេទ្យ និងមន្រ្តីប្រចាំការ ដើម្បីជួយពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំក្រុមគ្រូពេទ្យ និងមន្រ្តីប្រចាំការ ដើម្បីការពារសុខភាព និងសុវត្ថិភាព ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួល ទទួលពលករចំណាកស្រុក ដែលវិលត្រឡប់ពីថៃ មកម្ពុជា បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ និងបែងចែកតួនាទីភារកិច្ច ដល់ក្រុមការងារ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ កង ហ៊ាង (ជាន់ទី១) នៃអាគាររដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
មានប្រសាសន៍ក្នុងឱកាសនោះ អភិបាលរងខេត្ដ បានលើកឡើងថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំផែនការទទួល ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជាវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្កើតក្រុមការងារទទួលខុសត្រូវ និងបែងចែកតួនាទីភារកិច្ចដល់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមជួយលើការងារទទួលពលករ ទោះបីប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញ មានចំនួនតិចក្តីច្រើនក្តី ដោយក្រុមការងារបានរៀបចំជារថយន្តសម្រាប់ដឹកជញ្ជូនពលករ រៀបចំទីតាំងចំណតចុះចតតាមបណ្តាក្រុងស្រុក ទាំង៩។

ជាពិសេស បានរៀបចំក្រុមគ្រូពេទ្យ និងមន្រ្តីប្រចាំការដើម្បីការពារសុខភាព និងសុវត្ថិភាព របស់ពួកគាត់ ២៤ម៉ោង រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ជួយសម្របសម្រួលឯកសារផ្សេងៗ ពាក់ព័ន្ធនឹងឯកសារសុំចូលបម្រើការងារ(ពន្លឿនការបញ្ជាក់ឯកសារផ្សេងៗ…)។ រៀបចំឱ្យមានការចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយស្វែងរកការងារជូនពួកគាត់ធ្វើតាមសមត្ថភាពនិងជំនាញ ផងដែរ ។ល៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


