ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិទួលពង្រ ស្នើសមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ(មានវីដេអូ)
ក្មេងទំនេីងមួយក្រុមមានម៉ូតូ៥គ្រឿងបាននាំគ្នាបង្ហោះតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យរំខានដល់ពលរដ្ឋស្ទេីររាល់យប់ ពលរដ្ឋស្នេីឲ្យកម្លាំងសមត្ថកិច្ចជួយចេញល្បាតដេីម្បីទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទាំងនេះ។

ជាក់ស្តែងនៅវេលាម៉ោង១០យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមក្មេងទំនេីងមួយក្រុមមានគ្នា១០នាក់ ម៉ូតូ៥គ្រឿងបានជិះចុះជិះឡេីង រួចបានធ្វេីសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យធ្វេីឱ្យរំខានដល់ប្រជាពលរដ្ឋស្ទេីរាល់យប់ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ នៅពេលដែលក្រុមក្មេងទំនើងទាំងនោះកំពុងបង្ហោះម៉ូតូ ពួកគាត់ក៏បានទាក់ទងទៅលោក សាយ ចំរេីន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ ដេីម្បីចាត់កម្លាំងចុះអន្តរាគមន៍ភ្លាមៗផងដែរ តែក្រុមក្មេងទំនេីងទាំងនោះបានជិះចេញទៅបាត់អស់ទៅ។

ពួកគាត់បន្ថែមថា ស្ទេីរតែរៀងរាល់យប់ទៅហេីយដែលក្រុមក្មេងទំនេីងតែងតែជិះម៉ូតូបង្ហោះតាមដងផ្លូវក្នុងភូមិទួលពង្រ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភក្លាចបង្ក្រោះគ្រោះថ្នាក់ណាមួយលើអ្នកធ្វើដំណើរផ្សេងទៀត ដូច្នេះពួកគាត់ស្នេីដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជួយចុះល្បាតនៅតំបន់នេះ និងបង្ក្រាបក្រុមក្មេងទាំងនេះផង៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


