Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន​​​​​សម្លាប់​មេ​បញ្ជាការរង​កង​ទ័ព​ជើងទឹករុស្ស៊ី​ Mikhail Gudkov

បានផុស

នៅ

សារព័ត៌មាន​បស្ចឹមលោក រួម​ជាមួយ​​សារ​ព័ត៌មាន​អ៊ុយក្រែន បាន​រាយការណ៍​នៅ​មុន​នេះ​ថា មន្ត្រីរុស្ស៊ីបញ្ជាក់​ពី​ការ​ស្លាប់​របស់​មេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ី នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Kursk ​ទឹកដី​របស់​​​​ប្រទេស​រុស្ស៊ី​ក្នុងសង្គ្រាម​​ដែល​កំពុង​តែកើន​ឡើង​កម្តៅ​​​​។​

ឧត្តមសេនីយឯក Mikhail Gudkov។ Kyiv Independent
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oleg Kozhemyako អភិបាលនៃតំបន់ភាគខាងកើតនៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧត្តមសេនីយឯក Mikhail Gudkov ដែលជាអនុប្រធាននៃកងទ័ពជើងទឹករុស្ស៊ីដែលបានដឹកនាំកងពលតូចប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន​​​ ត្រូវបានសម្លាប់នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។

​​តំបន់​ Kursk ត្រូវ​បាន​រុស្ស៊ី​អះអាង​​​រំដោះបាន​ទាំងស្រុង​កាល​ពី​ប៉ុន្មានខែ​មុន​ នៅពេលដែល​សហរដ្ឋអាមេរិក​និង​​​​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ចរចា​គ្នា​ជាលើក​ដំបូង​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ប៉ុន្តែ​ត្រូវ​បាន​ភាគី​អ៊ុយក្រែន​​បដិសេធ​ថា រុស្ស៊ី​មិនទាន់រំដោះបាន​ទាំងស្រុង​នោះទេ​ ហើយ​ការ​អះអាងនោះ គ្រាន់តែ​ជា​​​ «មនោគមវិជ្ជា​​» ប៉ុណ្ណោះ។

​​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បានរាយការណ៍​ដោយ​យោង​ បណ្តាញ Telegram យោធារុស្ស៊ី និងអ៊ុយក្រែនមិនផ្លូវការបានរាយការណ៍មុននេះថា ឧត្តមសេនីយឯក Gudkov ត្រូវបានសម្លាប់រួមជាមួយទាហាន ​១០​នាក់ផ្សេងទៀតនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើប៉ុស្តិ៍បញ្ជាមួយនៅ Korenevo ក្នុងតំបន់ Kursk ដែលជាប់ព្រំដែនអ៊ុយក្រែន។

​យោ​ងសារព័ត៌មាន​អ៊ុយក្រែន​ Kyiv Independent លោក Oleg Kozhemyako អភិបាលខេត្ត Primorsky Krai របស់រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃទី៣ ខែកក្កដា ថា ​មន្ត្រី​​កងទ័ពជើងទឹកជាន់ខ្ពស់រុស្ស៊ី ឧត្តមសេនីយ៍ Mikhail Gudkov ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន។

Gudkov ដែលជាមេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ីត្រូវបានសម្លាប់នៅក្នុងស្រុកព្រំដែននៃ Korenevo។ នេះបើយោងតាម ​​Kozhemyako​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​អ៊ុយក្រែន​​​​​សម្លាប់​មេ​បញ្ជាការរង​កង​ទ័ព​ជើងទឹករុស្ស៊ី​ Mikhail Gudkov

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​អ្នកវិភាគថា ​ភាពមិនច្បាស់​លាស់​នយោបាយ​ថៃ​ត្រូវ​ការ​ច្រើនខែ​ ខណៈទីផ្សា​រ​ថៃ​ដាំក្បាល​​អាក្រក់​បំផុត​

ព័ត៌មានជាតិ៥៣ នាទីutes មុន

អាជ្ញាធរចុះបូមស្ដារប្រព័ន្ធលូក្នុងសង្កាត់សំរោងក្រោម ក្រោយពលរដ្ឋស្នើសុំ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ចិន​​ប្រកាស​អាសន្ន​ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្កជាទឹក​ជំនន់ និង​បំណាក់​ដី

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ព្រឹត្តិការណ៍ពាក់ព័ន្ធនយោបាយចំនួន៣ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ 

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ករណី​លាឈប់របស់លោក​ស៊ីថេង ខណៈខ្ទង់​ចំណាយលើចំណីសត្វអស់ ១៥០០០ដុល្លារ ក្នុង១ខែ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានព្រឹទ្ធសភាធុញទ្រាន់នឹងថៃដែលនៅ​តែទូរស័ព្ទមកសុំចរចាឱ្យបើកព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម