កីឡា
ព្រះខ័នរាជស្វាយរៀង យកបានជើងក្រឡុកសញ្ជាតិ ប្រេស៊ីល ធ្លាប់លេងនៅលីគអាល់បានី
ក្លិបព្រះខ័នរាជស្វាយរៀង កំពុងតែបង្កើនសក្តានុពលនៅត្រង់តំបន់ប្រយុទ្ធរបស់ខ្លួនសម្រាប់រដូវកាលថ្មី ២០២៥-២០២៦ បន្ទាប់ពីនាំចូលខ្សែប្រយុទ្ធបរទេសថ្មីជាបន្តបន្ទាប់។

កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ កក្កដា ម្សិលមិញ ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា Cambodian Premier League ទើបតែប្រកាសយកបានខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា Kwame Peprah។ ដោយឡែកនៅព្រឹកថ្ងៃ សុក្រ ទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ ក្លិបបានប្រកាសយកបានខ្សែប្រយុទ្ធថ្មីម្នាក់ទៀត គឺកីឡាករសញ្ជាតិ ប្រេស៊ីល Patrick Robson de Souza Monteiro។

Patrick Robson គឺជាកីឡាករម្នាក់ ដែលមានសមត្ថភាពលេងនៅស្លាប និងកណ្តាល ហើយម្យ៉ាងរូបគេក៏មានជំនាញក្រឡុកគូប្រកួតផងដែរ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់លេងនៅក្លិបជាច្រើនក្នុងតំបន់ អាស៊ី និងអឺរ៉ុប។ មុនពេលរូបគេផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រូបគេបានលេងនៅក្លិប Hatta Club នៃលីគរបស់ អារ៉ាប់រួម។
ចំណែកក្លិបផ្សេងៗទៀត ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់លេងនៅក្លិប KF Tirana នៃលីគកំពូល អាល់បានី បាន ២ រដូវកាល, ក្លិប FK Gabala នៃលីគកំពូលប្រទេស អាស៊ែបៃហ្សង់, ក្លិប Admira Wacker ស្ថិតនៅលីគទី ២ និងក្លិប SV Horn ស្ថិតនៅលីគទី ៣ ប្រទេស អូទ្រីស និងនៅក្លិបក្នុងប្រទេស ប្រេស៊ីល មួយចំនួនទៀត។
គួរឱ្យដឹងថា ការមកដល់របស់ Patrick Robson បានធ្វើឱ្យតំបន់ប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នមានកីឡាករដល់ទៅ ៦ នាក់ហើយ ដូចជាសៀង ចន្ធា, ញាន សុស៊ីដាន់, Cristian Roque, Bouphachan Bounkong, Kwame និងរូបគេម្នាក់ទៀត៕

អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


