Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីស្នើបង្កើនការនាំចូលពីអាមេរិកដល់ ៣៤ ប៊ីលាន​ដុល្លារ ដើម្បីចរចាពន្ធបដិការ

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌូណេស៊ី បានស្នើ​បង្កើនការនាំចូលពីសហរដ្ឋអាមេរិករហូតដល់ ៣៤ ប៊ីលានដុល្លារ ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចរចាពន្ធគយបដិការ ៣២ ភាគរយ​ ដែលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់​លើ​ទំនិញឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍លើកលែងតែវៀតណាម ឥណ្ឌូណេស៊ីមិនតទាន់សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​អាមេរិក​នៅឡើយទេ ខណៈពន្ធគយបដិការរំពឹងថានឹង​ចូលជាធរមានជាថ្មីនៅថ្ងៃទី ៩ កក្កដា សប្ដាហ៍​ក្រោយ​។

រដ្ឋមន្ត្រី​ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​ លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សំណើ​បង្កើនការនាំចូលរួមមានការទិញថាមពល និងទំនិញកសិកម្មសំខាន់ៗរបស់អាមេរិក​ ក៏ដូចជាផែនការវិនិយោគដែលពាក់ព័ន្ធនឹង​ Danantara ដែលជាមូលនិធិវិនិយោគរដ្ឋរបស់ឥណ្ឌូណេស៊ី​​។

ឥណ្ឌូនេស៊ីគ្រោងនឹងទិញថាមពល និងផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកក្នុងតម្លៃរហូតដល់ ១៥,៥ ប៊ីលាន​ដុល្លារ ​ដែលជាផ្នែកនៃកិច្ចព្រមព្រៀងនាំចូល និងការវិនិយោគដ៏ទូលំទូលាយតម្លៃ ៣៤ ប៊ីលាន​ដុល្លារ ​ពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ និង Danantara ។

គោលដៅគឺដើម្បីជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយ​ឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នមានប្រហែល ១៩ ប៊ីលាន​ដុល្លារ។ ​នេះបើតាមលោក លោក Airlangga ដែលនិយាយថា ឥណ្ឌូណេស៊ីចង់បាន​អត្រាពន្ធតិចជាង ២០ ភាគរយ ដែលអាមេរិកដាក់លើវៀតណាម ក្រោមការព្រមព្រៀងដែលប្រកាសឡើងកាលពីថ្ងៃពុធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម