Connect with us

សន្តិសុខសង្គម

ពលរដ្ឋរាយការណ៍តាម App Nodrug ចាប់ជនសង្ស័យប្រុស-ស្រី ៨ នាក់ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

បានផុស

នៅ

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-ស្រី ចំនួន ៨ នាក់ ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន នៅ​ទីតាំង​លួច​បង្កប់​ល្បែង​ស៊ីសង ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី ៥ ខែ​កក្កដា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក​ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការ​រង បញ្ជា​កម្លាំង​អនុ​គណៈកម្មការ បាន​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ដល់​ទីតាំង និង​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ដែល​ប្រជាពលរដ្ឋ​រាយការណ៍ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ទីតាំង​បន្ទប់​ជួល​គ្មាន​លេខ​មួយ​កន្លែង ក្នុង​ខណ្ឌ​ឫស្សីកែវ មាន​ក្រុម​ជនសង្ស័យ​បាន​ប្រើប្រាស់​គ្រឿងញៀន និង​លួចលាក់​បង្កប់​ល្បែង​ស៊ីសង បង្ក​ការ​អុកឡុក​ក្នុង​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ យ៉ាង​អនាធិបតេយ្យ ដោយ​មាន​ការ​ភ័យខ្លាច ពលរដ្ឋ​បាន​ធ្វើការ​រាយការណ៍​ជូន​សមត្ថកិច្ច​តាម App NoDrug ដើម្បី​សមត្ថកិច្ច​អន្តរាគមន៍។

ជា​លទ្ធផល​ក្រោយពី​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន និង​អុកឡុក នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត រួម​ទាំង​ឃាត់ខ្លួន​ជនសង្ស័យ រួមមាន ៖ ឈ្មោះ ណាង រ៉ូ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​ខ្មែរ​(​ម្ចាស់​ថ្នាំ​) , ឈ្មោះ លី ម៉េងហួរ ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ខ្មែរ (​មាន​សារធាតុ​ញៀន​) , ឈ្មោះ ឡៃ ថា ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ​ខ្មែរ​(​មាន​សារធាតុ​ញៀន​) , ឈ្មោះ អាត សារី​ហ្វី​ន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ​ខ្មែរ (​មាន​សារធាតុ​ញៀន​) , ឈ្មោះ យី សុខ​ហេង ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ ជនជាតិខ្មែរ​(​មាន​សារធាតុ​ញៀន​) , ឈ្មោះ ម៉ៅ រិ​ន ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ​ខ្មែរ​(​មាន​សារធាតុ​ញៀន​) , ឈ្មោះ ទ្រិ​ញ វេង ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ​ខ្មែរ​(មាន​សារធាតុ​ញៀន​) , ឈ្មោះ កែវ តី ភេទ​ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ​ខ្មែរ​(​មាន​សារធាតុ​ញៀន​)។ ដោយឡែក​វត្ថុតាង​ដកហូត​បាន​រួមមាន ៖ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ១ កញ្ចប់ , ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន , ដាវ​ដែក​កែច្នៃ​ , ពូថៅ និង​ញញួរ សរុប​ចំនួន ១២ ដើម , កុំព្យូទ័រ ចំនួន ៤ គ្រឿង , ទូ​លេង​ហ្គេម ចំនួន ៥ និង ទូ​សម្រាប់​បាញ់​ត្រី ចំនួន ១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

CDC ដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថល

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ត្រាំ ប្រាប់​ថា ចំណាប់ខ្មាំងនៅ​ហ្គាហ្សា ១០​នាក់ទៀតនឹងត្រូវបានដោះលែងឆាប់ៗ

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ធនាគារ ព្រីនស៍ សម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ ”ភូមិអាជីវករឆ្លាត៧១៨” ដើម្បីអបអរសាទរមួយទសវត្សនៃការលះបង់

ព័ត៌មានជាតិ២២ នាទីutes មុន

​​​បើក​ជើង​ហោះហើរថ្មីលើកដំបូង ទេសចរចិន ១៤០ នាក់ ជិះ​ធ្វើដំណើរ​​ពីទីក្រុងសិនជិន​មក​ខេត្តសៀមរាប

សេដ្ឋកិច្ច៣៣ នាទីutes មុន

កម្ពុជានាំចេញដំឡូងមីស្រស់ជាង ១,៥ លានតោន ធ្លាក់ចុះជាង៥% តែកើនចំណិតដំឡូងក្រៀមខ្ពស់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម