Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​ចាប់​ផ្ដើមរើ​ចេញ​បណ្ដើរៗ​ហើយ ក្រោយ​ប្រជុំ​កោះ Tokara ជប៉ុន​រញ្ជួយដីជិត ១ ៦០០​ដង

បានផុស

នៅ

អ្នកស្រុករាប់សិបនាក់បាន​នាំ​គ្នា​ចាប់​ផ្ដើម​ជម្លៀស​ខ្លួន​ចេញពី​ប្រជុំ​កោះ Tokara នៃ​ប្រទេសជប៉ុន បន្ទាប់ពីរង​ការ​រញ្ជួយ​​ដី​​ជិត ១ ៦០០​ដង​ ក្នុងរយៈពេល​ត្រឹម​ពីរសប្តាហ៍​ប៉ុណ្ណោះ ដែលបង្កើនការភ័យខ្លាចនៃគ្រោះមហន្តរាយដ៏ធំមួយ​កើត​ឡើង។

កោះ Akuseki នៃ​ប្រជុំ​កោះ Tokara (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីថ្ងៃទី​២១​ខែមិថុនារហូត​ដល់​ថ្ងៃ​ទី​៧​ខែ​កក្កដា​នេះ ក្រុមកោះតូចៗនៅក្នុងខេត្ត Kagoshima បានជួបប្រទះ​ការរញ្ជួយ​ចំនួន ១ ៥៨២​ដង។ នេះ​បើយោងតាមអាជ្ញាធរជប៉ុន។ រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​រហូត​មក​ដល់​ពេល​នេះ​ មាន​កម្រិត ៥.៥រ៉ិចទ័រ ខណៈ​ការ​រញ្ជួយ​ថ្មី​មួយ​ទៀត​មាន​កម្រិត ៥.១​រ៉ិចទ័រ ដែល​ខ្លាំង​ល្មម​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ឈរ។

នៅ​លើ​​កោះ Akuseki ដែល​មាន​ប្រជាជន​សរុប ៨៩នាក់ មាន​យ៉ាង​ហោច​ណាស់​​មនុស្ស ៤៤​នាក់​ត្រូវ​បាន​រើ​​ចេញ។ អ្នកស្រុក ១៥នាក់​ផ្សេងទៀត មកពីកោះក្បែរនោះក៏បានជ្រើសរើសចាកចេញផងដែរ។ ខណៈ​ដែល​មិនមាន​ការ​រង​របួស​ ឬ​ការ​ខូច​ខាត​រចនាសម្ព័ន្ធ​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​រាយការណ៍​នោះ អ្នក​ស្រុក​ជា​ច្រើន​និយាយ​ថា​ ពួកគេ​អស់កម្លាំង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដោយសារ​ការ​ញ័រ​ជាប់​រហូត និង​ការ​​គេង​មិន​លក់​បក់​មិន​ល្ហើយ។

ក្រុម​អ្នក​ជំនាញ​ជឿ​ជាក់​ថា រលក​រញ្ជួយ​ដី​អាច​មាន​ទំនាក់​ទំនង​ទៅ​នឹង​​សកម្មភាព​ភ្នំភ្លើង​ក្រោម​សមុទ្រ ឬ​ចលនា​នៃ​កម្អែល​ភ្នំភ្លើង​ក្រោម​សមុទ្រ។ ទីភ្នាក់ងារ​ឧតុនិយមជប៉ុន (JMA) បានព្រមានថា ការរញ្ជួយដីដែលមានកម្លាំងខ្លាំងជាងនេះនៅតែអាចកើតមាន ហើយបានណែនាំអ្នកស្រុក​ឲ្យ​ប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី ឬរញ្ជួយដីដែលអាចកើតមាន​​បន្ត​បន្ទាប់​ទៀត។

មន្ត្រីក្នុងតំបន់ រួមទាំងអភិបាលក្រុង Tokara លោក Genichiro Kubo បាននិយាយថា ស្ថានភាពនៅតែមិនអាចទាយទុកជាមុនបាន ហើយប្រជាជនគួរតែត្រៀមខ្លួនសម្រាប់ការជម្លៀសបន្ថែមទៀតប្រសិនបើចាំបាច់។

ប្រជុំ​កោះ Tokara ស្ថិតនៅភាគ​ខាងត្បូង​ឆ្ងាយ​ខ្លាំង​ពី​​កោះ Kyushu ដែល​ជា​កោះ​ធំ​​លំដាប់​ទី​បី​របស់​ជប៉ុន ហើយអាចចូលទៅដល់បានដោយ​​ការ​ជិះ​ស្រឡាង ដែលធ្វើ​ឲ្យ​ការឆ្លើយតបគ្រាអាសន្នកាន់តែពិបាកក្នុងករណីមានការរញ្ជួយដី ឬការផ្ទុះដ៏ធំ។

សូម​ជម្រាប​ថា ប្រទេសជប៉ុនដែលស្ថិតនៅលើតំបន់ Ring of Fire ហើយ​មានសកម្មភាពរញ្ជួយដីញឹកញាប់ អាចប្រឈមមុខនឹងហានិភ័យ​នៃ​ការរញ្ជួយដីដ៏ធំមួយនៅពេលអនាគត។ អាជ្ញាធរប៉ាន់ប្រមាណថា ជប៉ុនមានឱកាស ៨០% នៃការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ កើតឡើងមុនឆ្នាំ២០៥៥ ដែលអាចបណ្តាល​ឲ្យ​មនុស្សស្លាប់រហូតដល់ ៣០ម៉ឺននាក់ និងខូចខាតចំនួន ២ទ្រី​លានដុល្លារ៕

ដោយ៖ ឈាង

ចុចអាន៖ អ្នកស្រុកគេងមិនលក់ បក់មិនល្ហើយ ខណៈ រញ្ជួយដីជាង៩០០​ដងអង្រួនកោះ Tokara ប្រទេសជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ វិនាទី មុន

នាវាច​ម្បាំង​បារាំង​នឹង​ចូលចតកំពង់ផែសមុទ្ររាម​នៅ​ឆ្នាំ​ក្រោយ

សេចក្ដីជូនដំណឹង៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ សម្ភារការិយាល័យ សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា មិនមែនព័ត៌មានវិទ្យា និងគ្រឿងសង្ហារឹម និងអាវភ្លៀងមានសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២៥ ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋបាលរាជធានី ណែនាំឱ្យអង្គភាពពាក់ព័ន្ធ មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ ពីអាងសិបទឹក (ភក់បង្គន់)

កីឡា១៥ នាទីutes មុន

សមត្ថភាព​មិន​ធម្មតា​ គ្រឿម សុវណ្ណឃីម​ ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ ហាន់ ពី​ ពេជ្រ​ សុឃីម​ ប៉ុន្តែ​មិន​សូវ​ល្បីឈ្មោះ​ដូច​គេ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

បច្ច័យ​វត្ត​ទាំង​អស់​នៅ​ថៃ មាន​ជាង ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ តែ​ខ្វះ​យន្តការ​ត្រួត​ពិនិត្យ

Sokha Hotels

ព័ត៌មានពេញនិយម