Connect with us

ជីវិតកម្សាន្ដ

តារាចិនជាតួ BL លួចសម្រក់ទឹកភ្នែក បន្ទាប់ពីត្រូវគេជេរប្រមាថលើយន្តហោះ

បានផុស

នៅ

ពាក្យគន្លឹះ Tian Xu Ning យំលើយន្តហោះ បានជាប់ចំណាត់ថ្នាក់លេខ១ កាលពីថ្ងៃទី ៧ ខែកក្កដា នៅក្នុងចំណោមពាក្យគន្លឹះដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើបណ្តាញសង្គម Weibo ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អ្នកគាំទ្រម្នាដ៏ងុបងល់ម្នាក់បានតាមតារាប្រុសឡើងលើយន្តហោះ ហើយបន្តសួរគាត់ថា តើគាត់បានបែកគ្នាជាមួយមិត្តស្រីរបស់គាត់ឬអត់?

រូបភាព2sao
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឈមមុខនឹងទង្វើដ៏ឃោរឃៅពីសំណាក់អ្នកគាំទ្រឆ្កួតៗ តារាសម្ដែងរូបនេះគ្រាន់តែនៅស្ងៀម ហើយបែរមុខទៅរកបង្អួច។ បន្ទាប់​មក​ដោយ​សារ​សម្ពាធ​ខ្លាំង​ពេក គាត់​ក៏​ជូត​ទឹក​ភ្នែក​ចេញ​ថ្នមៗដោយមិនចង់ឲ្យអ្នកណាបានឃើញឡើយ។

នៅលើវេទិកានានា ព័ត៌មានដែលថា តារាសម្ដែងវ័យ២៧ឆ្នាំត្រូវអ្នកគាំទ្រជេរប្រមាថលើយន្តហោះ បណ្តាលឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ អ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន​បាន​រិះគន់​អ្នក​គាំទ្រ​មានគំនិតឆ្កួតៗនិងងុបងល់ និងបញ្ចេញមតិដូចៗគ្នាថា ហ្វេនម្នាក់នោះ​កំពុង​រំលោភ​សិទ្ធិ​ឯកជន​របស់​តារា​ល្បីៗហើយ។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តារាចិនបាន​ក្លាយ​ជា​ឈ្មោះ​ពេញ​និយម​បំផុត​ក្នុង​ការ​កម្សាន្ត​របស់​ចិន។ គាត់ត្រូវបានគេស្រឡាញ់សម្រាប់តួនាទីរបស់គាត់ជា Chi Cheng ក្នុងរឿងប្រភេទ BL «Revenged Love»។ ភាពយន្ត​នេះ​បាន​បង្កើត​រលក​ដ៏​ខ្លាំង ដោយ​បាន​ជួយ​តួ​ប្រុស​ពីរ​ដួង​គឺ Tian Xu Ning និង Zi Yu ក្លាយ​ជា​តារា​ល្បីល្បាញភ្លាមៗ។

ក្នុងរយៈពេល ៧ ថ្ងៃគណនី Weibo ផ្ទាល់ខ្លួនរបស់តួចិនបានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងអ្នកតាមដានថ្មីជិត១ លាននាក់។ តាមរយៈការបង្ហោះរូបថតត្រឹមតែ ១ សន្លឹក តារាប្រុសរូបនេះទទួលបានទំនាក់ទំនងយ៉ាងច្រើនបន្ទាប់ពីត្រឹមតែ ៥ នាទីប៉ុណ្ណោះ។

រូបភាព2sao

ភាពល្បីល្បាញភ្លាមៗបាននាំឲ្យមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ជុំវិញ Tian Xu Ning។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ដំណឹង​ដែល​តារា​ប្រុស​មាន​ប្រពន្ធ​កូន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម។ ក្នុងរយៈពេល៣ ថ្ងៃ មានព័ត៌មានអវិជ្ជមានរាប់រយ និងពាក្យគន្លឹះទាក់ទងនឹងតារាវ័យក្មេងនេះ។ គិតត្រឹមល្ងាចថ្ងៃទី៦ ខែកក្កដា ក្រុមហ៊ុនគ្រប់គ្រងរបស់លោកបានប្រកាសជាផ្លូវការថា តារាប្រុសរូបនេះនៅលីវ មិនដែលរៀបការ និងគ្មានកូនទេ។

ភ្លាមៗនោះលោកក៏បានចេញមុខសុំទោសមហាជន និងអ្នកគាំទ្រថា «អំឡុងពេលនេះរឿងផ្ទាល់ខ្លួនរបស់ខ្ញុំបានទម្លាយព័ត៌មានជាសាធារណៈ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកដែលយកចិត្តទុកដាក់ និងគាំទ្រខ្ញុំ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើការ និងរស់នៅប្រកបដោយសុខភាពល្អ»។

តារាសម្ដែង Tian Xu Ning កើតក្នុងឆ្នាំ ១៩៩៧ មកពីខេត្ត Shandong រូបលោកមានកម្ពស់ ១ម៉ែត្រនិង៩០សងទីម៉ែត្រ ព្រមទាំងមានមុខមាត់ស្អាតប្លែក។ តារាសម្តែងរូបនេះបានលេចមុខនៅក្នុងខ្សែភាពយន្តជាច្រើនដូចជា Six Sisters, Daydream និង Her, The Mute Wife៕

រូបភាព2sao

រូបភាព2sao

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមឆបោកល្បួងតារាចិន ៤ រូប ធ្លាយទៅដល់ច្រកជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម