Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួល​ក្រុម​យក្ស​ម៉ាឡេស៊ី Johor និងក្រុម​ថៃ Bangkok United

បានផុស

នៅ

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវ​ទទួល​ក្រុម​ខ្លាំង​​សម្រាប់​ការប្រកួតវគ្គចែកពូលពាន​រង្វាន់​ក្លិប​អាស៊ាន ASEAN Club Championship Shopee Cup រដូវកាល ២០២៥-២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករព្រះខ័នរាជស្វាយរៀង និងអ្នកគាំទ្រ

តាមរយៈការចាប់ឆ្នោតកាលពីថ្ងៃ សុក្រ ទី ៤ ខែ កក្កដា ឆ្នាំ ២០២៥ ក្រុមព្រះខ័នរាជស្វាយរៀង បានស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗប្រចាំតំបន់ អាស៊ាន ៥ ផ្សេងទៀតដូចជា Johor Darul Ta’Zim ដែល​ល្បី​ជា​ក្រុម​ខ្លាំង​របស់​ម៉ាឡេស៊ី, ក្រុម Bangkok United របស់​ថៃ, ក្រុម Nam Dinh FC របស់ វៀតណាម, ក្រុម Lion City Sailors FC របស់សិង្ហបុរី, និងក្រុម Playoff ២ (Ezra FC (ឡាវ) ឬ Shan United (មីយ៉ាន់ម៉ា)។

ចំណែកពូល A វិញ ក៏ប្រជុំសុទ្ធទៅដោយក្រុមខ្លាំងៗជាច្រើនដែរ ដូចជា Buriram United (ថៃ), BG Pathum (ថៃ), Selangor FC (ម៉ាឡេស៊ី), Cong An Ha Noi FC (វៀតណាម), Tampines Rovers FC (សិង្ហបុរី) និងក្រុម Playoff ១ (Kasuka FC ឬ Dynamic Herb Cebu FC។

អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង

ដោយឡែកកាលវិភាគប្រកួតវិញ គឺក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា នឹងត្រូវធ្វើការប្រកួតក្នុងដី ២ ប្រកួត និងក្រៅដី ៣ ប្រកួត។ ខាងក្រោមនេះជាកាលវិភាគលម្អិតនៃការប្រកួតប្រកួតរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងវគ្គចែកពូលពាន Shopee Cup៖

  • ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្រៅដីទល់ក្រុម Playoff ២ (Ezra FC ឬ Shan United) នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥
  • ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្រៅដីទល់ក្រុម Nam Dinh FC នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥
  • ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះការប្រកួតទល់ក្រុម Johor Darul Ta’Zim នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៥
  • ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះការប្រកួតទល់ក្រុម Bangkok United នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦
  • ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្រៅដីទល់ក្រុម Lion City នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៦។

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម