កីឡា
ខ្សែបម្រើ សុផល ឌីម៉ង់ ប្តេជ្ញាលើស១០០%សម្រាប់ការចូលក្លិបធំតាមក្តីស្រមៃ
ខ្សែបម្រើការពារ សុផល ឌីម៉ង់ បានលើកឡើងដោយមោទកភាព បន្ទាប់ពីបានចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ដែលជាក្លិបក្នុងក្តីស្រមៃរបស់ខ្លួន ហើយរូបគេប្តេជ្ញាខ្ពស់ សម្រាប់ការចូលរួមជាមួយក្រុមរដូវកាលដំបូង។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» អតីតខ្សែបម្រើរបស់ អង្គរថាយហ្គើរ បានលើកឡើងថា៖ «ការមកទីនេះ ខ្ញុំគិតថា មានសម្ពាធតិចតួចដែរ ព្រោះនៅទីនេះមានកីឡាករល្អៗច្រើន។ គ្រប់តួនាទី សុទ្ធតែមានកីឡាករល្អៗច្រើន ប៉ុន្តែវាអាស្រ័យលើខ្ញុំខ្លួនឯង។ ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ និងបង្ហាញសមត្ថភាពឱ្យបានល្អ ដើម្បីទាក់ទាញចិត្តគ្រូបង្វឹក»។
ខ្សែបម្រើវ័យ ២៤ ឆ្នាំបានបន្ថែមថា ៖«ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ឱ្យខ្លាំង និងជួយក្រុមតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ព្រោះមកទីនេះខ្ញុំបានដាក់គោលដៅលើស ១០០% ដើម្បីជួយក្រុម។ គោលដៅដំបូងរបស់ខ្ញុំ ដែលមកព្រះខ័នរាជស្វាយរៀង គឺការបានលេងជម្រើស ១១ នាក់ដំបូង បង្ហាញសមត្ថភាពនៅលើទីលាន ជួយក្លិបឱ្យលើកពាន និងការទទួលបានឱកាសជាប់ជម្រើសជាតិ»។

សុផល ឌីម៉ង់ បានបង្ហាញឆន្ទៈមោះមុត ក្នុងការមកចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះ។ រូបគេបានបង្ហាញពីគោលដៅរបស់ខ្លួន ដោយតាំងចិត្តយ៉ាងមុតមាំ ក្នុងការជួយក្រុមឱ្យអស់ពីសមត្ថភាព ពោលគឺលើស ១០០% ទៅទៀត។ គោលដៅដំបូង ដែល ឌីម៉ង់ បានកំណត់សម្រាប់ខ្លួនឯងនៅព្រះខ័នរាជស្វាយរៀង គឺរូបគេចង់បានកៅអីលេងជម្រើស ១១ នាក់ដំបូង បង្ហាញសមត្ថភាពនៅលើទីលាន ជួយក្លិបឱ្យលើកពាន និងការទទួលបានឱកាសជាប់ជម្រើសជាតិជាដើម។
គួរបញ្ជាក់ថា សុផល ឌីម៉ង់ មុនផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះ រូបគេ គឺជាកីឡាករដ៏ឆ្នើមរបស់ក្រុម អង្គរថាយហ្គើរ ដោយរូបគេបានលេងនៅទីនោះរយៈពេល ៥ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០២០៕

អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


