ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកចក្រភពអង់គ្លេសជាដៃគូដ៏សំខាន់ក្នុងការប្រែក្លាយចម្ការមីនទៅជាវាលស្រែ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា ចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ និងលេចធ្លោ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នៅកម្ពុជា។

លោក លី ធុជ លើកឡើងបែបនេះ នៅចំពោះមុខ លោក Philip O’Hara ទីប្រឹក្សាកម្មវិធីនៃក្រសួងការបរទេសអង់គ្លេស (FCDO) នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ ដែលភាគីទាំងពីរបានពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្តោតលើការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងបោសសម្អាតមីនក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស ក្នុងនោះរួមមានទាំងការគាំទ្រដល់អង្គការ APOPO សម្រាប់ការអនុវត្តពីចម្ការមីនទៅជាវាលស្រែផងដែរ។ តាមរយៈជំនួបនេះ ក៏បានពិភាក្សាលើរបាយការណ៍វាយតម្លៃ ដែលនឹងត្រូវរៀបចំដាក់ជូនរាជរដ្ឋាភិបាលអង់គ្លេស ដើម្បីធ្វើការពិនិត្យ និងពិចារណាលើការផ្តល់ជំនួយបន្ត ដែលនឹងត្រូវប្រជុំអនុម័តនៅក្នុង២០២៧ ខាងមុខ។
លោក Philip O’Hara បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជា ដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេសតាមរយៈក្រសួងការបរទេសអង់គ្លេស (FCDO) ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងបោសសម្អាតមីនមនុស្សធម៌នេះ។ ជាមួយគ្នានេះ លោកស្នើសុំឱ្យអាជ្ញាធរមីនផ្តល់កិច្ចសហការក្នុងការចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងក្រោមការគាំទ្រពីក្រសួងការបរទេសអង់គ្លេស។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកនេះ។
លោកបញ្ជាក់ទៀតថា ក្នុងចំណោមការគាំទ្ររបស់អង់គ្លេស គម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ដែលកំពុងអនុវត្តដោយអង្គការ APOPO ពិតជាមានសារៈសំខាន់ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


