ជីវិតកម្សាន្ដ
ថៃកំពុងវឹកវរនយោបាយផ្ទៃក្នុង G-Dragon លុបចោលការប្រគំតន្ត្រីចោលភ្លាមៗ
ការប្រគំតន្ត្រីនៅទីក្រុងបាងកកឆ្នាំ ២០២៥ របស់តារាចម្រៀងកូរ៉េ G-Dragon បានលុបចោលភ្លាមៗ ដោយសារតែកាលៈទេសៈដែលមិនអាចមើលឃើញទុកជាមុន ក្នុងពេលដែលប្រទេសថៃកំពុងមានវឹកវរនយោបាយផ្ទៃក្នុង ដែលមិនអាចដោះស្រាយបាន។ ការប្រកាសមួយនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា នេះផ្ទាល់តែម្ដង នោះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំង។

តាមរយៈទំព័រអ្នកគាំទ្រផ្លូវការរបស់គាត់បានសរសេរថា «G-DRAGON 2025 ដំណើរទេសចរណ៍ពិភពលោក Ubermensch នៅបាងកក» ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២ ខែសីហា ត្រូវបានលុបចោលភ្លាមៗ ដោយសារតែ កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុននៅក្នុងប្រទេសថៃ»។
យ៉ាងណាក៏ដោយ ការលុបចោលភ្លាមៗនេះដែរ ត្រូវគេមើលឃើញថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសថៃកំពុងតែមានជម្លោះផ្ទៃក្នុងរវាងនាយករដ្ឋមន្ត្រីព្យួរតំណែងថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អានុទីន ចាន់វីរៈគុល ពាកព័ន្ធនឹងបញ្ហាភ្ញៀវទេសចរធ្លាក់ចុះ បណ្ដាលមកពីប្រទេសគ្មានសុវត្ថិភាព ព្រមទាំងសេចក្តីព្រាងច្បាប់កាស៊ីណូកម្សាន្តដែលមិនទាន់សម្រេចជាស្ថាពរ។
សេចក្តីថ្លែងការណ៍ដដែលនោះបានបន្តទៀតថា «ពួកយើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នា ដែលបានរង់ចាំការសម្តែងនេះ និងសោកស្តាយដោយស្មោះចំពោះការខកចិត្ត និងការរអាក់រអួលដែលបានកើតឡើង។ ពួកយើងសូមអរគុណចំពោះការគាំទ្រ និងការអត់ធ្មត់ជាបន្តបន្ទាប់របស់អ្នកគាំទ្រជនជាតិថៃ»។
ការប្រគុំតន្ត្រីនៅទីក្រុងបាងកក គ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ រ៉ាចាមម៉ាងហ្គាឡា( jamangala) ដែលជាកន្លែងដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ ការសាទរបានកើនឡើងក្នុងចំណោមអ្នកគាំទ្រក្នុងស្រុកយ៉ាងល្អ មុនពេលការលក់សំបុត្រចាប់ផ្តើម ដោយមនុស្សជាច្រើនរំពឹងថា ពួកគេនឹងបានជួប GD នៅប្រទេសថៃម្តងទៀតទេ?
ទោះជាយ៉ាងនេះក្ដី គេនៅមិនទាន់ដឹងថា ហេតុផលពិតប្រាកដនៅពីក្រោយការលុបចោលនេះបណ្ដាលមកពីអ្វីឡើយ ខណៈពេលដែលតារាប្រុសវ័យ៣៦ឆ្នាំបានបញ្ចាក់ថា «កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន» ពោលគឺជាបង្ហាញពីការពិចារណាដ៏ធ្ងន់ធ្ងរដោយសិល្បករ និងក្រុមការងារផលិតកម្មរបស់គាត់។
ដោយឡែក កាលពីថ្ងៃទី៧ កក្កដា ក្រុមហ៊ុន Galaxy Corporation ដែលជាអ្នករៀបចំកម្មវិធីប្រគំតន្រ្តី G-Dragon បានប្រកាសពីការពន្យារពេលរៀបចំក្នុងទីក្រុងបាងកកម្ដងរួចទៅហើយ។ ពេលនោះ ក្រុមហ៊ុនមិនបានបញ្ជាក់អំពីហេតុផលនោះទេ តែនិយាយថាកាល បរិច្ឆេទថ្មីនឹងត្រូវបានរៀបចំ និងចេញការសូមទោសទៅកាន់អ្នកគាំទ្រជាច្រើន។ រហូតដល់ថ្ងៃទី ១១ ខែកក្កដានេះ ទើបសម្រេចលុបចោលភ្លាមៗ ដោយមិនអាចពន្យាដូចពីមុនបាន។
បើទោះបីជាភាគីខាងតារា Kpop មិនបានបញ្ចាក់ហេតុផលបែបណាក៏ដោយ ប៉ុន្តែពិភពលោកសុទ្ធតែដឹងហើយថា ស្ថានភាពនយោបាយប្រទេសថៃនាពេលចុងក្រោយនេះ មានភាពវឹកវរយ៉ាងខ្លាំង ថែមទាំងមានការធ្វើបាតុកម្មទ្រង់ទ្រាយធំទាមទារឲ្យនាយករដ្ឋមន្រ្តី លោកស្រី ផែថងថាន ចុះចេញពីតំណែងថែមទៀត ។ ក្រៅពីនេះនៅតំបន់មួយចំនួនក៏មានការបង្កប់គ្រាប់បែកបង្កៃ រួមទាំងព័ត៌មានមិនល្អផ្សេងៗ ដែលធ្វើឲ្យប្រទេសធ្លាប់តែសំបូរភ្ញៀវទេសចរច្រើនជាងគេនេះ ជួបបញ្ហាប្រឈមធ្លាក់ចុះភ្ញៀវយ៉ាងគំហុក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo Hyun លក់ផ្ទះល្វែងមួយកន្លែង សង្ស័យថា ត្រូវការប្រាក់សងបំណុលបន្ទាន់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ