Connect with us

KPT+

ទទួលទានអាហារថ្ងៃត្រង់កំលុងរោគរាតត្បាតឱ្យមានសុវត្ថិភាព ត្រូវចេះក្បាច់នេះ

បានផុស

នៅ

ការទទួលទានអាហារថ្ងៃត្រង់ ខណៈពេលសហគមន៍កំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ គ្រប់គ្នាអាចប្រឈមនឹងហានិភ័យនៃការឆ្លងរោគ ជាពិសេសអ្នកធ្វើការក្រុមហ៊ុន សហគ្រាស និងរោងចក្រជាដើម។  

744 Asian Person Working While Eating In Office Stock Photos, Pictures &  Royalty-Free Images - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកំលុងពេលនេះ វិធានការអនាម័យ​និងគម្លាតសង្គម ពិតជារឿងដែលមិនអាចធ្វេសប្រហែសបានឡើយ។ រាល់សកម្មភាពនានាដែលតម្រូវឱ្យចេញក្រៅផ្ទះ សុទ្ធតែមានឱកាសក្នុងការឆ្លងវីរុស។ ដូចនេះ អ្នកធ្វើការដែលធ្លាប់តែទទួលទានអាហារថ្ងៃត្រង់នៅតាមហាងបាយឬកន្លែងការងារ ត្រូវបន្ថែមការប្រុងប្រយ័ត្នទ្វេរឡើង ដើម្បីបញ្ចៀសការចម្លងកូវីដ-១៩ដោយមិនដឹងខ្លួន។

ទាំងនេះជាសេចក្ដីណែនាំខ្លះៗ ទាក់ទិននឹងនឹងការបរិភោគអាហារថ្ងៃត្រង់ ក្នុងអំឡុងរោគរាតត្បាត៖

ការទទួលទានអាហារនៅខាងក្រៅ

Quick, Easy & Local: 6 Asian-Inspired Pasta Recipes

– ពិនិត្យមើលមើលទីតាំងហាងបាយឱ្យមែនទែនពាក់ព័ន្ធនឹងអនាម័យ និងគម្លាតតុអាហារ។

– ជ្រើសរើសម៉ោងណាដែលមិនសូវមានមនុស្សចូលច្រើន ដោយអាចចេញទៅញ៉ាំមុនឬក្រោយគេបន្តិច ព្រោះកាលណាមនុស្សតិច ហានិភ័យឆ្លងក៏ទាប។

– អង្គុយនៅតុអាហារដោយរក្សាគម្លាតគ្នាយ៉ាងហោចណាស់ ១ ម៉ែត្រកន្លះ ។

– ប្រើប្រាស់អាល់កុលឬជែលលាងសម្អាតដៃ និងបាញ់អាល់កុលទៅលើកន្លែងអង្គុយជាមុនសិន មុននឹងចូលតុ ។

– មុននឹងប្រើប្រាស់ សម ចង្កឹះ និងស្លាបព្រា សូមជ្រលក់ទៅក្នុងទឹកក្ដៅសិន ឬបើគ្មានទឹកក្ដៅ អាចស្នើសុំម្ចាស់ហាង ។

ការទទួលទានអាហារនៅខាងក្នុង

Ini Alasan Kenapa Harus Hindari Makan di Meja Kerja saat WFH

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាល បើអាចចម្អិនអាហារខ្លួនឯង ហើយខ្ចប់មកបរិភោគនៅកន្លែងការងារជាការប្រសើរជាងចេញក្រៅ។ បើពុំនោះទេ អាចកម្មង់អាហារតាមរយៈកម្មវិធីដឹកជញ្ជូនអាហារផ្សេងៗ ក៏ជាការល្អដែរ។ មួយវិញទៀត សម្រាប់អ្នកមានផ្ទះមិនឆ្ងាយពីកន្លែងធ្វើការ គួររើសយកអាហារថ្ងៃនៅផ្ទះ ជាការប្រសើរបំផុត។

744 Asian Person Working While Eating In Office Stock Photos, Pictures &  Royalty-Free Images - iStock

ទោះយ៉ាងណា មិនថាបររិភោគអាហារនៅកន្លែងការងារ នៅតាមហាងបាយ ឬនៅផ្ទះក្ដី សូមអនុវត្តជានិច្ចនូវអនាម័យផ្ទាល់ខ្លួនដោយលាងដៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព៕

ប្រែសម្រួល៖ សន្យា

ប្រភព៖  Asiaone

ចុចអាន៖ ចេញពីធ្វើការចូលផ្ទះ កុំភ្លេចធ្វើតាមតិចនិកនេះ ចៀសវាងនាំកូវីដតាមខ្លួន

ចុចអាន៖ មនុស្ស​ចាស់​ដែល​មាន​ជំងឺ​វង្វេងវង្វាន់​ ប្រឈម​ការ​ស្លាប់​ខ្ពស់​ដោយ​កូវីដ​រហូត​ដល់ ៩០ ភាគរយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៩ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម