Connect with us

កីឡា

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

បានផុស

នៅ

កីឡាករ​ មាស​ ម៉ើ​ ថា​ខ្លួន​អស់​លទ្ធភាព​ក្នុង​ការ​បើក​ក្លឹប​មហិទ្ធិឬទ្ធិគុនខ្មែរ​នេះ​ហើយ​ដោយ​សារ​ការ​ចំណាយ​ច្រើន​ផង​ និង​ចាប់​គូ​ឲ្យសិស្សមិន​សូវ​បាន​ប្រកួត​ទៅ​ទៀត។​ ប៉ុន្តែ​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​រូប​គេ​នឹង​បន្ត​បើក​ក្លឹប​នេះ​បណ្ដុះធនធាន​កីឡាករ​បន្ត​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាស ម៉ើ និង​សិស្ស

កីឡាករ​ មាស ម៉ើ​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​មហិទ្ធិឬទ្ធិគុនខ្មែរ​ចំណាយម្ហូបអាហារ​ ទឹកភ្លើង ​ក្នុង​មួយ​ថ្ងៃៗ​អស់​ជាង​ ១០ម៉ឺន​រៀល។​ ក្នុង​មួយ​ខែៗ​ចំណាយ​អស់​ខ្ទង់​ ៣-៤​លាន​រៀល​ទៅ​ហើយ​លើ​សិស្ស​ជិត​ ២០នាក់។​ ដូច្នេះ​ការ​ចំណាយ​អស់​ច្រើន​ ប៉ុន្តែ​ការ​ចាប់​គូ​ឲ្យ​សិស្ស​បែរ​ជា​មិន​សូវ​បាន​ទៀត​ជួនកាល​មួយ​ខែ​បាន​ ១ប្រកួត​អីប៉ុណ្ណោះ។​

សិស្សៗរបស់​ មាស​ ម៉ើ

ដោយ​សារ​ទប់​ការ​ចំណាយ​ច្រើន​បែប​នេះ​លែងរួច​ទើប​ខ្លួន​ប្រកាស​បិទ​ក្លឹប​ប្រដាល់​នេះ​តែ​ម្ដង។​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​មិន​ថា​ជា​ថវិកា​ ឬ​អង្ករ​​នោះ ​រូប​គេ​នឹង​បន្ត​បើក​ក្លឹប​នេះ​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្សៗ​បាន​ហ្វឹកហាត់​ ឬ​ឡើង​ប្រកួត​តទៅ​ទៀត។​

ក្លឹបប្រដាល់របស់ មាស ម៉ើ

បញ្ជាក់​ដែរ​ថា​ ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​របស់​កីឡាករ​ មាស​ ម៉ើ​ នេះ​គឺ​មាន​ទីតាំង​នៅ​ឯ ​ភូមិ​ព្រែកគង់រាជ​ ឃុំ​ព្រៃរៃ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល។​ ក្លឹប​នេះ​បើក​បាន​ប្រហែល​ ៥-៦​ឆ្នាំ​មក​ហើយ។​ បច្ចុប្បន្ន​ក្លឹប​របស់​ខ្លួន​មាន​សិស្ស​ៗ​ហ្វឹកហាត់​ជិត​ ២០នាក់​ និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្ដើរៗ​ហើយ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម