ព័ត៌មានជាតិ
លោក តុប នេត ក្រើនរម្លឹកដល់កងកម្លាំងការពារព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងតំបន់ឈរជើង
លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានក្រើនរម្លឹកដល់កងកម្លាំងការពារព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់ឈរជើង។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោក ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែន វរសេនាតូចលេខ៨០៧ ,៨១៥,៨៩១ ,និង៩១១ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក តុប នេត បានក្រើនរម្លឹកដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា គ្រប់គ្រងថែរក្សាអាវុធ យុទ្ធោបករណ៍ ឧបករណ៍ សម្ភារសឹក ដែលបានបំពាក់ ត្រៀមលក្ខណៈឆ្លើយតបរហ័សនៅពេលមានបទបញ្ជា និងបន្តរក្សាសាមគ្គីភាព ជួយទុក្ខធុរៈគ្នា រួមសុខរួមទុក្ខដូចជាបងជាប្អូនក្នុងគ្រួសារតែមួយ និងសហការជិតស្និទជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់ឈរជើង ត្រូវថែទាំសុខភាព រក្សាអនាម័យ ទាំងម្ហូបអាហារ ទឹកបរិភោគ ការពារជំងឺដង្កាត់ផ្សេងៗ។
ជាមួយគ្នានេះ លោកអគ្គនាយក បានថ្លែងគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែនទាំងដំណោះស្រាយការទូត និងលើកយកករណីវិវាទនៅតំបន់មុំបី ប្រាសាទ តាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្នុងឱកាសនោះដែរ លោកអគ្គនាយក បាននាំយកសម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដើម្បីផ្តល់ជូនដល់មន្ត្រី ដែលកំពុងបំពេញការងារនៅព្រំដែនមួយចំនួន។ បន្ទាប់ពី សំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងនគរបាលការពារព្រំដែនចប់ លោក តុប នេត ក៏បានដឹកនាំគណៈប្រតិភូ បន្ដចុះពិនិត្យស្ថានភាពជាក់ស្ដែងច្រកព្រំដែនកម្ពុជា-ថៃ (តំបន់បឹងត្រកួន)ផងដែរ៕






-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ