ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ដកខ្លួនពីសន្ធិសញ្ញាគ្រាប់មីន ធ្វើតាមប្រទេស៤ទៀតដោយត្រៀមខ្លួនសម្រាប់សង្គ្រាម
ហ្វាំងឡង់សមាជិកអង្គការណាតូដែលមានព្រំដែនជាប់រុស្ស៊ីវែងជាងគេបំផុត និងជាប្រទេសទី៥ក្នុងអឺរ៉ុបខាងកើត បានប្រកាសជាផ្លូវការដកខ្លួនចេញពីសន្ធិសញ្ញាអូតាវ៉ាដែលហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស ដោយលើកឡើងពីការកើនឡើងនៃការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់។

ប្រទេសហ្វាំងឡង់ដែលទើបក្លាយជាសមាជិករបស់អង្គការណាតូក្នុងឆ្នាំ២០២៣ ក្រោយរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន ដោយផ្លាស់ប្តូរពីជំហរអព្យាក្រិត្យរាប់សិបទសវត្សរ៍ បានផ្លាស់ប្តូរគោលជំហរទៅរកការការពារខ្លួន និងការត្រៀមខ្លួនចំពោះសង្គ្រាមដែលអាចកើតមានឡើង។
ទូរទស្សន៍ហ្វាំងឡង់ YLE news បានរាយការណ៍កាលថ្ងៃសៅរ៍ ឲ្យដឹងថា ការប្រកាសដកខ្លួនដោយជូនដំណឹងទៅកាន់អង្គការសហប្រជាជាតិរបស់ប្រទេសហ្វាំងឡង់នេះ នឹងចូលជាធរមាននៅខែមករាក្រោយនេះ។ ប្រទេសហ្វាំងឡង់បានចុះហត្ថលេខាចូលសន្ធិសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០១២ ដែលសន្ធិសញ្ញានេះមានគោលដៅ ហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Helsinki បានចាប់ផ្តើមរៀបចំដើម្បីចាកចេញពីអនុសញ្ញានៅដើមឆ្នាំនេះ ដោយដើរតាមគន្លងនៃប្រទេសជិតខាងដូចជា អេស្តូនី (Estonia) ប្រទេសឡេតូនី (Latvia) ប្រទេសលីទុយអានី (Lithuania) និង ប្រទេសប៉ូឡូញ (Poland) ដែលសុទ្ធតែមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។

ក្រសួងការបរទេសហ្វាំងឡង់ បាននិយាយថា ៖«ការសម្រេចចិត្តដកខ្លួនចេញពីអនុសញ្ញាគឺផ្អែកលើតម្រូវការការពារជាតិរបស់ប្រទេសហ្វាំងឡង់នៅក្នុងបរិយាកាសសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន»។
ក្រសួងការបរទេសហ្វាំងឡង់ បានបន្ថែមថា៖«ការដកខ្លួនចេញពីអនុសញ្ញានេះ នឹងអាចឱ្យប្រទេសហ្វាំងឡង់ដាក់ឱ្យប្រើប្រាស់ឡើងវិញនូវគ្រាប់មីនប្រឆាំងមនុស្ស ដល់កម្រិតនៃមធ្យោបាយការពារដែលមានរបស់ខ្លួន»។
ទោះបីជាមានការដកថយក៏ដោយ ក៏ហ្វាំងឡង់បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះគោលដៅមនុស្សធម៌នៃសន្ធិសញ្ញា ហើយនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះមីនជាសកល។
សភាហ្វាំងឡង់បានអនុម័តសំណើររបស់រដ្ឋាភិបាលក្នុងការចាកចេញពីសន្ធិសញ្ញាកាលពីខែមិថុនាដោយសំឡេង ១៥៧ទល់សំឡេងប្រឆាំង១៨ ។
ប្រធានាធិបតី Alexander Stubb បានទទួលស្គាល់ការរិះគន់ចំពោះការសម្រេចចិត្តនេះ ប៉ុន្តែបានការពារវិធានការនេះជាការចាំបាច់សម្រាប់សន្តិសុខជាតិ។ លោកបាននិយាយថា «ហ្វាំងឡង់មិនប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាភ្លាមៗនោះទេ ប៉ុន្តែការផ្លាស់ប្តូរនៅក្នុងបរិយាកាសប្រតិបត្តិការទាមទារឱ្យយើងពង្រឹងការការពាររបស់យើង»។
លោកបានបន្ថែមថា៖«យើងមានព្រំដែនដ៏វែងជាមួយរុស្ស៊ី ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងអូតាវ៉ា។ យើងបានមើលឃើញពីរបៀបដែលរុស្ស៊ីធ្វើសង្រ្គាមនៅថ្ងៃនេះ» ដោយសំដៅទៅលើជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន និងភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ។
ហ្វាំងឡង់មានព្រំដែនវែងជាងគេជាមួយរុស្ស៊ីនៃប្រទេសណាតូដែលលាតសន្ធឹង ១៣០០គីឡូម៉ែត្រ។
នៅឆ្នាំ ១៩៣៩-១៩៤០ ហ្វាំងឡង់បានប្រយុទ្ធនិងចាញ់សង្រ្គាមបីខែប្រឆាំងនឹងសហភាពសូវៀតដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនឆ្លងកាត់ព្រំដែនហ្វាំងឡង់នៅដើមសង្រ្គាមលោកលើកទីពីរ៕
រ៉ាន់ រើយ
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


