អត្ថាធិប្បាយ
លិខិតមិត្តអ្នកអាន៖ ថៃជាអ្នកបង្កហេតុនិងជាអ្នកបិទព្រំដែន ជាឯកតោភាគី
ទោះបីជាពិភពលោកបានស្គាល់ច្បាស់ពីចរិតក្រឡិចក្រឡុចរបស់ថៃដែលចូលចិត្តនិយាយ កុហក បង្វែរ ស្ថានការណ៍ និងកាឡៃការពិត យ៉ាងណាក៏ដោយ ក៏យុទ្ធសាស្ត្រនេះនៅតែ ត្រូវបានថៃប្រើប្រាស់ដើម្បីបោកប្រាស់ ប្រជាពលរដ្ឋខ្លួនឯងនិងសាធារណមតិ អន្តរជាតិដដែលដោយឥឡូវនេះ ពួកគេ កំពុងនិយាយភូតកុហកថា កម្ពុជាគឺជាអ្នកបិទច្រកព្រំដែន។

តាមពិត នរណាក៏បានដឹងដែរថា ទំនាស់ព្រំដែនកម្ពុជាថៃដែលកំពុង កើតឡើងពេលនេះគឺបានផ្តើមចេញពី ទាហានថៃដែលបានចូលមកបាញ់សម្លាប់ កងទ័ពខ្មែរម្នាក់យ៉ាងកំរោលក្នុង បូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្រោយពីក្រសួងការបរទេសកម្ពុជា ដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងនិងទាមទារឱ្យ បើកការស៊ើបអង្កេតនាំយកជនដៃដល់មកផ្តន្ទាទោស រដ្ឋាភិបាលថៃក៏បង្វែរសាច់រឿង នេះទៅព្រំដែនតាមរយៈការសម្រេចបិទបើកព្រំដែនតែម្នាក់ឯងតាមទំនើងចិត្ត ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាឡើយ។
ហេតុអ្វីរឿងកើតនៅឯមុំ៣ តែថៃបែរជាបង្កបញ្ហារឿងបិទបើកព្រំដែនទៅវិញ? ពីព្រោះនេះជាកលល្បិចបង្វែរសាច់រឿងដើម្បីបន្លំភ្នែកសាធារណមតិចេញពីមូលហេតុដើមដែលកងទ័ពថៃជាអ្នកបង្ក។ បន្ទាប់មកថៃបានពង្រីកទំនាស់ជា បន្តបន្ទាប់តាមរយៈដោយគំរាមកាត់ ផ្តាច់អគ្គិសនី អ៊ីណធឺណិត និងការផ្គត់ផ្គង់ ប្រេងឥន្ធនិងឧស្ម័នដល់ប្រទេសកម្ពុជាជាដើម។ នេះគឺជាការពង្រីកទំនាស់ ខណៈដែលភាគីកម្ពុជាបានព្យាយាមមិនឱ្យ ទំនាស់នេះរីករាលដាលពីតំបន់មុំ៣ទៅ ក្នុងវិស័យផ្សេងៗទៀតទេ។
ជាក់ស្តែងទាំងនាយករដ្ឋមន្ត្រី ទាំងប្រធានព្រឹទ្ធសភាកម្ពុជាសុទ្ធតែបានអំពាវនាវកុំឱ្យពង្រីកទំនាស់ និងកុំឱ្យមានការរើសអើងជាតិសាសន៍។ អ្វីដែលកម្ពុជាធ្វើគឺត្រឹមតែជាសិទ្ធិការពារខ្លួនចេញពីការប្រមាថមើលងាយពីភាគីថៃតែប៉ុណ្ណោះ។

និយាយពីការបិទច្រកព្រំដែន យើងប្រាកដជានៅចងចាំបានថា នាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវាត្រា ធ្លាប់បានប្រកាសថា ថៃត្រូវបិទព្រំដែនទាំងអស់មិនឱ្យមានការឆ្លងកាត់ និងបានប្រគល់សិទ្ធិអំណាចឱ្យយោធាភូមិភាគ២របស់ថៃក្នុងការសម្រេចលើវិធានការនេះ។
បន្ទាប់ពីនោះមក យោធាថៃចាប់ផ្តើមបិទច្រកម្តងមួយៗជាឯកតោភាគី ដោយមិនបានពិភាក្សាជាមួយភាគីកម្ពុជាឡើយ។ នេះគឺជាឥរិយាបថបំពាន និងមើលស្រាលទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ។
វិធានការរបស់កម្ពុជាគឺគ្រាន់តែ ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា ខ្វះការទទួលខុសត្រូវរបស់ថៃ តែប៉ុណ្ណោះដោយថ្នាក់ដឹកនាំ កម្ពុជាបានបញ្ជាក់ម្តងហើយម្តង ទៀតថាកូនសោរដោះស្រាយបញ្ហាស្ថិតក្នុងដៃរបស់ថៃពីព្រោះថៃគឺជាអ្នកសម្រេចបិទព្រំដែនជាឯកតោភាគីដូច្នេះថៃគ្រាន់តែប្រកាសបើកដំណើរការព្រំដែនវិញជាធម្មតាឱ្យដូចមុនថ្ងៃទី៧ មិថុនា គឺជាការស្រេច ចំណែកភាគីកម្ពុជាសន្យាថានឹងបើកតាមក្រោយ។ ប៉ុន្តែរហូតមកទល់ពេលនេះ ថៃមិនត្រឹមតែមិនបានប្រកាសបើក ព្រំដែនជាធម្មតាវិញដូចពីមុននោះឡើយ ហើយថៃខ្លួនឯងបានដើរនិយាយកុហកប្រជាពលរដ្ឋរបស់ខ្លួនដែលទាមទារឱ្យបើកព្រំដែនឡើងវិញនោះថាកម្ពុជាគឺជាអ្នកបិទទៅវិញ។
សារជាតិពូកែកុហក កាឡៃរឿង និងបំភ្លៃការពិតនេះហើយដែលធ្វើឱ្យ ប្រទេសនេះត្រូវគេទទួលស្គាល់ពេញពិភពលោកថាជា «ប្រទេសនិយាយកុហក»។ ជាក់ស្តែង មនុស្សជាច្រើនក្នុង ពិភពលោកតែងប្រើពាក្យចំអកឱ្យ មន្ត្រីថៃថា Don’t Thai to me ជំនួសពាក្យថា Don’t lie to me (កុំកុហកខ្ញុំ) នៅពេលដែលមន្ត្រីថៃ និយាយអ្វីមួយ។
ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពិភពលោកបានស្គាល់ថាមន្ត្រីថៃជាមនុស្សចុះហត្ថលេខានឹងដៃតែលុបវិញនឹងជើង។ រឿងជាក់ស្តែងបំផុតដែលកើតឡើង ជាមួយកម្ពុជាគឺកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០ ( MOU 2000) ដែលចែងយ៉ាងច្បាស់អំពីការប្រើប្រាស់ ផែនទីតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និង ១៩០៧ ប៉ុន្តែនៅ ពេលចរចា ថៃបែរជាប្រើប្រាស់ផែនទី ឯកតោភាគីទៅវិញ។ នេះជាហេតុផលដែលធ្វើឱ្យការចរចាជាប់គាំង និងជាហេតុផលដែលធ្វើឱ្យកម្ពុជានាំយកសំណុំរឿងមុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

ដោយមិនហ៊ានឡើងតុលាការអន្តរជាតិ ព្រោះដឹងថាចាញ់ ថៃក៏ឡាំប៉ាចង់មក ចរចាទ្វេភាគីវិញដោយសំអាងលើ MOU 2000 ប៉ុន្តែតាមការពិតថៃមិនដែលគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺឱ្យតែចាប់ផ្តើមចរចា ថៃទាញយកផែនទីឯកតោភាគីដែលហៅថាផែនទីចោរមកនិយាយរាល់លើក។ នេះហើយដែលហៅថា ស៊ីញ៉េនឹងដៃលុបវិញនឹងជើង និយាយកុហក គ្មានព្រំដែនដែលស័ក្តិសមជាមួយពាក្យថា Don’t Thai to me (កុំកុហកខ្ញុំអីថៃអើយគេស្គាល់ក្រយៅ អស់ហើយ)។
ដោយឈរលើស្ថានភាពជាក់ស្តែងបែបនេះ កម្ពុជានឹងមិនដកថយឡើយក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទោះជាថៃមិនទៅក៏ដោយ។
សរុបមកវិញ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោកទាំងមូលមិនបានបំភ្លេចព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃចូលមកបាញ់ទាហាន កម្ពុជាម្នាក់ឱ្យស្លាប់នោះឡើយ។ កម្ពុជានិងសហគមន៍អន្តរជាតិចាត់ទុកថ្ងៃនោះថាជាការចាប់ផ្តើមនៃទំនាស់ ព្រំដែនកម្ពុជាថៃ ហើយគាំទ្រកម្ពុជា ក្នុងការនាំយកសំណុំរឿងទាំង៤ទៅ តុលាការយុត្តិធម៌អន្តរជាតិ។ ម្យ៉ាងទៀត គ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថា គឺភាគីថៃជាអ្នកពង្រីកបញ្ហា និងជាអ្នកបិទ ព្រំដែនជាឯកតោភាគី។
ដូច្នេះថៃមិនអាចបង្វែរសាធារណមតិជាតិនិង អន្តរជាតិបានដែរដោយគ្រប់គ្នាសុទ្ធតែ និយាយថា Don’t Thai to me ៕

ដោយ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


