ព័ត៌មានអន្ដរជាតិ
ចិនគ្រោងជំរុញបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនជាមួយប្រទេសជិតខាង
មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលចិនបានប្ដេជ្ញាកាលពីសប្ដាហ៍មុន លើការជំរុញតភ្ជាប់ជាមួយបណ្ដាប្រទេសជិតខាងតាម រយៈគម្រោងផ្លូវរថភ្លើងល្បឿងលឿន ដើម្បីពង្រឹងគំនិតផ្តួចផ្ដើមខ្សែវ៉ាត់ និងផ្លូវ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ។

ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing បាននិយាយក្នុងពិធីបើកមហាសន្និបាតពិភពលោកលើកទី ១២ ស្តីពីផ្លូវដែកល្បឿនលឿន នៅទីក្រុងប៉េកាំង កាលពីដើមសប្ដាហ៍មុនថា ចិនមានបំណងលើកកម្ពស់ទាំងការតភ្ជាប់រូបវន្តនៃហេដ្ឋារចនាសម្ព័ន្ធ និង «ការតភ្ជាប់ទន់» នៃស្តង់ដារ និងច្បាប់ ដើម្បីរាប់បញ្ចលផ្លូវរថភ្លើងល្បឿនលឿនជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេស។
លោក Zhang បាននិយាយបន្តថា៖ «ចិនប្តេជ្ញាអនុវត្តទាំងគម្រោងធំៗ និងតូចៗ គំនិតផ្តួចផ្តើមផ្តោតលើប្រជាជន ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែង។ ក្នុងការអនុវត្តគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅបរទេស យើងនឹងពង្រឹងការគាំទ្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៅគ្រប់ប្រទេសទាំងអស់»។
មន្រ្តីជាន់ខ្ពស់ដដែលប្ដេជ្ញាថា ចិននឹងបន្តជំរុញគម្រោងផ្លូវរថភ្លើងអន្តរជាតិសំខាន់ៗ រួមទាំងផ្លូវហុងគ្រី-ស៊ែប៊ី ផ្លូវចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន និងផ្លូវដែកចិន-ថៃ ខណៈកំពុងធ្វើការដើម្បីជួយរៀបចំស្តង់ដារផ្លូវរថភ្លើងសកល។

នៅតំបន់អាស៊ីអាគ្នេយ៍ ថៃបានអនុម័តដំណាក់កាលទី ២ គម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយចិនកាលពីដើមឆ្នាំនេះ ដោយគ្រោងបើកដំណើរការប្រតិបត្តិការនៅឆ្នាំ ២០៣០ ក្រោយពន្យារពេលជិតមួយទសវត្សរ៍ ដោយសារតែបញ្ហាថវិកា និងវិបត្តិកូវីដជាដើម។ នៅដើមឆ្នាំនេះ ការសាងសង់ផ្លូវរថភ្លើងចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន ប្រវែង ៣០៤ គីឡូម៉ែត្រ ក៏បានចាប់ផ្ដើមផងដែរ។
លោក Zhang បាននិយាយថា ចិនបើកចំហក្នុងការចែករំលែកជំនាញរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿន រួមទាំងផែនការ ការសាងសង់ ឧបករណ៍ និងប្រតិបត្តិការជាមួយប្រទេសដទៃទៀត។
គិតត្រឹមចុងឆ្នាំ ២០២៤ ចិនមានបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៤៨ ០០០ គីឡូម៉ែត្រ ពោលគឺរួចចំណែកជាង ៧០ ភាគរយ នៃផ្លូវរថភ្លៀងសកល។ កន្លងមក ចិនបានសហការជាមួយប្រទេសជាង ៤០ ក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ដោយបានបញ្ចប់គម្រោងដូចជាផ្លូវភ្លើងចិន-ឡាវ និងខ្សែរថភ្លើងក្រុងហ្សាកាតា-បានឌុង នៅឥណ្ឌូណេស៊ី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ