ព័ត៌មានជាតិ
លោក ខាយ ឃុនហេង ៖ មន្ត្រីរាជការនិងប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍នៅខេត្តកំពត ទទួលបានចំណេះដឹងពីគ្រឿងញៀន អេដស៍ និងApp NoDrug
កំពត ៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រាប់ឱ្យដឹងបែបនេះក្រោយលោកចូលជាអធិបតីក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយពីការចូលរួមបញ្ចប់អេដស៍ និង ចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល ជូនដល់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ និងសាខាប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍នៅខេត្តកំពត ដែលមានអ្នកចូលរួមសរុប១៣០នាក់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមកិច្ចសហការពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តកំពត។

លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តំណាងគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់ភាគីសហការដោយបានលើកយកពីការករណីលាក់លួចដឹកជញ្ជូនគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ហើយត្រូវបានអាជ្ញាធរបង្រ្កាបបាននិងសារៈសំខាន់នៃចំណេះដឹងពីបញ្ហាគ្រឿងញៀនអេដស៍ ដែលអាចជួយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោក ខៀវ រិទ្ធិភណ្ឌ អភិបាលរងខេត្តកំពតបានលើកឡើងពីការងារបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនជាការងារមានសារៈសំខាន់ ដោយលោកបានបញ្ជាក់ថា ទោះបីបញ្ហាគ្រឿងញៀនក្នុងខេត្តកំពតមានការធ្លាក់ចុះបើប្រៀបធៀបជាមួយគ្រាមុនយ៉ាងណាក៏ដោយ ក៏រដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តដាក់ចេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារអាទិភាពដើម្បីការពារសុវត្ថិភាពសង្គម និងបន្តយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរប្រយុទ្ធជំងឺអេដស៍ បានថ្លែងនូវអំណរគុណនិងបានចែករំលែកចំណេះដឹងជូនដល់សិក្ខាកាមទាំងអស់ពី អ្វីទៅជាគ្រឿងញៀន? ផលប៉ះពាល់លើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម ការបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀនតាមប្រៃសណីយ៍ និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃNoDrug ចំណេះដឹងនិងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និងយុទ្ធសាស្ត្រនិងវិធាននានាឆ្លើយតបនឹងមេរោគអេដស៍-ជំងឺអេដស៍ឆ្ពោះទៅការបញ្ចប់អេដស៍។

ថ្លែងក្នុងនាម លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាឱកាសនោះដែរ លោក ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជំរុញដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ត្រូវយកចំណេះដឹងដែលកើតពីកិច្ចខិតខំប្រឹងប្រែងក្រេបជញ្ជក់ពីវាគ្មិននៃសិក្ខាសាលាទៅអនុវត្តក៏ដូចជាផ្សព្វផ្សាយបន្តដើម្បីប្រសិទ្ធភាព និងការទទួលខុសត្រូវការងារ និងសូមបន្តជំរុញការទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug សម្រាប់ស្វែងយល់និងរាយការណ៍រាល់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ដើម្បីទទួលបានការដោះស្រាយទាន់ពេលវេលា៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក