កីឡា
បឺត សង្ឃឹម បញ្ជាក់ថា ខ្លួនមិនធ្លាប់ស្នើសុំជួបកីឡាករណាទេ សំខាន់លើគ្រូជាអ្នកអនុញ្ញាត
អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម បានចេញមុខឆ្លើយតបនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បន្ទាប់ពីខ្លួនលើកឡើងអំពីការចង់ជួបជាមួយមនុស្សឈើ សុខ ធី ហើយត្រូវបានអ្នកគាំទ្រមួយចំនួនតូចរិះគន់ខ្លួនចង់ធ្វើទីផ្សារ និងចង់តោងល្បីទៅវិញ។

ទាក់ទងនឹងរឿងខាងលើនេះដែរ បឺត សង្ឃឹម កូនសិស្សរបស់លោកគ្រូ សេន ប៊ុនថេន បានសរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ជម្រាបជូនបងប្អូនថាខ្ញុំបាទមិនបានស្នេីសុំកីឡាកររូបណាម្នាក់ដេីម្បីធ្វេីការប្រកួតនោះទេ។ រាល់វីដេអូទាំងអស់គឺជាការផ្តល់បទសម្ភាស បងប្អូនអ្នកសារព័ត៌មានសួរខ្ញុំបាទ ទាក់ទងជាមួយកីឡាករផ្សេងៗតែប៉ុណ្ណោះ! ចាប់ពីពេលនេះតទៅសម្រាប់ខ្ញុំបាទសូមឆ្លេីយថា OK ជួបកីឡាកររូបណាក៏បានដែរ សំខាន់លេីលោកគ្រូខ្ញុំអនុញ្ញាត ខ្ញុំទទួល»។

គួរឱ្យដឹងថា ដំណើដើមទងដែលនាំឱ្យកើតរឿងនេះ បន្ទាប់ពី បឺត សង្ឃឹម ត្រូវបានអ្នកគាំទ្រជាច្រើនផ្គូផ្គងចង់ឱ្យរូបគេឡើងមកជួប សុខ ធី ដែលទើបយកឈ្នះលើ ពេជ្រ សម្បត្តិ កាលពីថ្ងៃ សៅរ៍ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥។ តាមរយៈកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន សង្ឃឹម ក៏មិនបានបដិសេធលើរឿងនេះដែរ ដោយគេបានឆ្លើយថា យល់ព្រមសម្រាប់ជំនួបនេះ ឱ្យតែមានការចរចាត្រូវរ៉ូវគ្នា។
យ៉ាងណា បន្ទាប់ពីការលើកឡើងបែបនេះ បែរជាធ្វើឱ្យអ្នកគាំទ្រមួយចំនួនតូចបង្ហាញការរិះគន់ និងយល់ថា នេះជាការធ្វើទីផ្សារ និងចង់តោងល្បី សុខ ធី ទៅវិញ។ ទោះបីយ៉ាងណា សង្ឃឹម បានឆ្លើយតបទៅវិញហើយ ថា គ្រប់យ៉ាង គឺរូបគេមិនធ្លាប់បានស្នើសុំប្រកួតជាមួយ កីឡាករណាឡើយ ប៉ុន្តែជាការឆ្លើយតបនឹងសារព័ត៌មាន ដែលបានសួរចំពោះការជួបកីឡាករនេះ ឬកីឡាករនោះប៉ុណ្ណោះ។ សម្រាប់រូបគេជួបកីឡាករណាក៏បាន ឲ្យតែគ្រូអនុញ្ញាតឲ្យប្រកួត៕

អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


