Connect with us

ព័ត៌មានអន្ដរជាតិ

ជនបរទេសនៅថៃ ជិះតាក់ស៊ីមិនឲ្យលុយ បែរជាបោះកញ្ឆាជំនួសវិញ

បានផុស

នៅ

បុរសជនជាតិថៃដែលជាអ្នកបើកតាក់ស៊ីនមួយរូប បានមកស្រែកឡ៉ាំប៉ាមុខប៉ុស្តិ៍​ប៉ូលិស​ក្រុងប៉ាតាយ៉ា បន្ទាប់​ពី​ត្រូវ​អ្នក​ទេសចរ​បរទេសម្នាក់ ធ្វើស៊ីមិនឲ្យលុយថ្លៃធ្វើដំណើរ តែបែរជាបោះកញ្ឆាជំនួសវិញ។ រឿងរ៉ាងនេះបានកើតឡើងកាលពីថ្ងៃទី១៤ កក្កដា ដោយយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន.one31។

រូបភាព៖.one31
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសដែលអះអាងថា ខ្លួនជនរងគ្រោះមានឈ្មោះថា Prachuap អាយុ ៥៤ ឆ្នាំ បាន​មក​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​អនុសេនីយ៍ឯក Chanan Kesobua អធិការរង (ស៊ើបអង្កេត) ថា ដំបូងឡើយ ខ្លួន​បាន​ដឹក​អ្នកដំណើរ​បរទេស​ចេញពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ គោលដៅគឺសណ្ឋាគារមួយនៅក្រុងប៉ាតាយ៉ា ខណៈដែលតម្លៃសំបុត្របានព្រមព្រៀងគ្នាក្នុងតំលៃ ២,០០០បាត ហើយអ្នកដំណើរបាននិយាយថា គាត់មានប្រពន្ធកូនដែលកំពុងរង់ចាំគាត់នៅប៉ាតាយ៉ា ហើយនឹងបង់លុយពេលទៅដល់ទីតាំង។ ប៉ុន្តែ​ពេល​ទៅ​ដល់​គោលដៅ ​ជនបរទេស​នោះ​មាន​លុយ​តែ​៩០០​បាត​ប៉ុណ្ណោះ ។ ចំណែកឯស្ត្រី​ដែល​អះអាង​ថា​ជា​ប្រពន្ធ​គាត់​ ក៏មាន​លុយត្រឹម​តែ​៥០​បាតដែរ។

ភ្លាមៗនោះ បុរសដែលជាបើកឡានតាក់ស៊ីបាន​ព្យាយាម​ចរចារសុំ​ប្រាក់ចំនួនជាង១ពាន់បាត ប៉ុន្តែ​បុរស​បរទេស​រូប​នេះ​បាន​បន្ត​គេចដោយ​អះអាង​ថា​គាត់​គ្មាន​លុយទេ មុន​ពេល​ដក​កញ្ឆា​មួយ​ថង់​ធំ​មក​ដាក់​ជូន​ជំនួសឲ្យលុយ​វិញ រូប​គេ​បាន​បដិសេធ ហើយ​បាន​គំរាម​ថា​ នឹង​រាយការណ៍​ពី​ហេតុការណ៍​នេះ​ទៅ​ប៉ូលិស។

ទោះបីជាយ៉ាងណាក៏ដោយ បុរស​បរទេស​រូប​នេះ​ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដូចគ្នា មុន​នឹងគាត់​ដើរ​ទៅ​សណ្ឋា​គារ ឈរ​ធ្វើព្រងើយ​ ដោយមិន​ខ្វល់​ពី​ថ្លៃ​ឈ្នួលចំពោះឡានតាក់ស៊ីដែលខ្លួនជិះមកឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តាមពិតបុរសវាយទាហាន កម្ពុជា គឺជាពួកជ្រុលនិយមក្នុងប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៤ វិនាទី មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង២០ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម