ព័ត៌មានអន្ដរជាតិ
ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង
កាលពីសប្តាហ៍មុន អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree បាននិយាយថា ការសម្រេចចិត្តថាតើត្រូវសាងសង់របងព័ទ្ធប្រាសាទតាមាន់ធំឬក៏អត់នោះ គឺ អាស្រ័យលើរដ្ឋាភិបាល ប៉ុន្តែយ៉ាងណា ពេលនេះស្រាប់តែអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Natthapol Nakphanit ចេញមុខបញ្ជាក់ថា រឿងសង់របងនោះគ្រាន់តែនិយាយចោលប៉ុណ្ណោះ ហើយគ្មានការចេញឯកសារផ្លូវការអ្វីទេ។

លោក Natthapol លើកឡើងថា នោះគឺជាសង្គ្រាមព័ត៌មានសូមកុំជឿ ថៃមិនពិចារណាសាងសង់របងទាល់តែសោះ ហើយអំពាវនាវឲ្យប្រជាជនថៃ ស្តាប់ព័ត៌មានពីរដ្ឋាភិបាលក្រុងបាងកក។
ផ្ទុយទៅវិញ មេភូមិភាគ២ថៃ Boonsin Padklang ប្រកាសថា របងនឹងសង់ បើរដ្ឋាភិបាលបញ្ជា ដែលមើលទៅឃើញថា រឿងថៃដូចជាត្រឡប់ត្រឡិននិយាយមិនចូលគ្នា។ មេទ័ពថៃរូបនេះទទួលស្គាល់ថា ទង្វើនេះនឹងបង្កភាពតានតឹងឈានដល់ផ្ទុះជម្លោះធំ ប៉ុន្តែនឹងធ្វើតាមបញ្ជាថ្នាក់លើ។

យ៉ាងណា ប្រធានព្រឹទ្ធសភា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមមួយដែលថៃជាអ្នករុញច្រាន។ សម្ដេចលើកឡើងថានៅប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំដែលសម្ដេចព្រមានថានឹងមានបញ្ហាកើតឡើងប្រសិនជាថៃហ៊ានធ្វើមែន។
ថ្លែងក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កាលពីព្រឹកថ្ងៃទី១៤ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះចង់ធ្វើរបងព័ទ្ធតាមាន់ធំ! សាកល៎មើលទៅ! គំរាមវ៉ៃសុទ្ធតែយកបាត់ដំបង សៀមរាប វ៉ៃចូលដល់ភ្នំពេញ។ សូមសាកល៎មើល!។ ខ្ញុំមិនព្រមានធ្វើសង្គ្រាមទេតែយើងរៀបចំនឹងសង្គ្រាមមួយដែលវានឹងមកដល់»។
ដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏គូសបន្ទាត់ក្រហមព្រមានទ័ពថៃផងដែរកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិវាមច្ឆជាតិ ក្នុងខេត្តតាកែវ ដោយថា ប្រសិនបើថៃហ៊ានបិទប្រាសាទតាមាន់ធំមែន ច្បាស់ជានឹងមានរឿងជាមួយកងទ័ពកម្ពុជាហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេភូមិភាគ២ថៃ ថា ជនកំសាកដែលលួចវាយទាហានកម្ពុជា ប្រហែលដោយសារទប់អារម្មណ៍មិនជាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ