ព័ត៌មានអន្ដរជាតិ
ត្រាំ ទម្លាក់អត្រាពន្ធខ្ពស់សម្រាប់ឥណ្ឌូណេស៊ីមកត្រឹម ១៩% ក្រោមការចរចាថ្មី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទម្លាក់អត្រាពន្ធខ្ពស់សម្រាប់ឥណ្ឌូណេស៊ីពី ៣២ ភាគរយ មកនៅត្រឹម ១៩ ភាគរយ ក្រោយមានការចរចាគ្នាជាថ្មី ក្រោមលក្ខខណ្ឌផ្សេងៗ រួមទាំងការទិញយន្តហោះប៊ូអ៊ីង ៥០ គ្រឿង។

ក្នុងសេចក្ដីថ្លែងការណ៍ប្រកាសលើបណ្ដាញសង្គម Truth Social លោក ត្រាំ បាននិយាយថា ការព្រមព្រៀងទម្លាក់ពន្ធមកត្រឹម ១៩ ភាគរយ ដែលទាបជាងពន្ធ ២០ ភាគរយ លើវៀតណាម ធ្វើឡើងក្រោយពីលោកបាននិយាយចរចាគ្នាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ។
ជាថ្នូរនឹងការទម្លាក់អត្រាពន្ធនេះ លោក ត្រាំ បាននិយាយថា ឥណ្ឌូណេស៊ីនឹងបើកទីផ្សារទាំងមូលសម្រាប់ទំនិញអាមេរិក ដោយការនាំចូលរបស់អាមេរិកទៅឥណ្ឌូណេស៊ីកំណត់ថានឹងមិនជាប់របាំងពន្ធ និងមិនមែនពន្ធគយ ហើយ «ជាផ្នែកមួយនៃការព្រមព្រៀងគ្នា ឥណ្ឌូណេស៊ីប្ដេជ្ញាទិញថាមពលអាមេរិកតម្លៃ ១៥ ប៊ីលានដុល្លារ ទំនិញកសិកម្ម ៤,៥ ប៊ីលានដុល្លារ និងយន្តហោះប៊ូអ៊ីង ៥០ គ្រឿង»។
ទន្ទឹមនឹងពន្ធ ១៩ ភាគរយ លោក ត្រាំ បាននិយាយថា រាល់ទំនិញឆ្លងកាត់ (Transshipment) មកពីប្រទេសដែលជាប់ពន្ធខ្ពស់ នឹងត្រូវរងពន្ធ ១៩ ភាគរយ បូកនឹងអត្រាពន្ធរបស់ប្រទេសនៃប្រភពទំនិញនោះ។

ជុំវិញការសម្រេចចុងក្រោយដដែល ឥណ្ឌូណេស៊ីកំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងលម្អិតព័ត៌មានបន្ថែម រួមទាំងវិធានការមិនគិតពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅពេលក្រោយ។ នេះបើតាមការឱ្យដឹងរបស់លេខាធិការក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Susiwijono Moegiarso កាលពីល្ងាចថ្ងៃអង្គារនៅទីក្រុងហ្សាកាតា។ ភ្នាក់ងារព័ត៌មាន AFP វិញ បានរាយការណ៍ដោយស្រង់សម្ដីអតីតការទូតឥណ្ឌូណេស៊ី ដែលនិយាយថា មន្រ្តីរដ្ឋាភិបាលឥណ្ឌូណេស៊ីពេញចិត្តនឹងកិច្ចព្រមព្រៀងថ្មី។
គូរគូសបញ្ជាក់ថា រាប់តាំងពីលោក ត្រាំ ប្រកាសពន្ធខ្ពស់ ៣២ ភាគរយ លើឥណ្ឌូណេស៊ីនៅដើមខែមេសា មក មន្រ្តីឥណ្ឌូណេស៊ីបានចរចាជាបន្តបន្ទាប់ ដោយដាក់សំណើផ្សេងៗ រួមទាំងការទម្លាក់ពន្ធជិតសូន្យភាគរយ លើជិត ៧០ ភាគរយ នៃទំនិញនាំចូលពីអាមេរិក ការបង្កើនការនាំចូលនូវថាមពល ផលិតផលកសិកម្ម និងគ្រឿងការពារជាតិអាមេរិក ក៏ដូចជាសំណើវិនិយោគរួមលើរ៉ែសំខាន់ៗរបស់ឥណ្ឌូណេស៊ី។ យ៉ាងណាមិញ លោក ត្រាំ នៅតែបន្តរក្សាអត្រាពន្ធ ៣២ ភាគរយ នៅពេលផ្ញើលិខិតមកឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន។

គេមើលឃើញថា ការព្រមព្រៀងគ្នាចុងក្រោយ ធ្វើឡើងក្រោយអ្នកចរចាកំពូលរបស់ឥណ្ឌូណេស៊ី លោករដ្ឋមន្ត្រី Airlangga Hartarto កាលពីសប្តាហ៍មុន បានជួបជាមួយមន្ត្រីអាមេរិក រួមទាំងតំណាងពាណិជ្ជកម្មលោក Jamieson Greer រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick និងលេខាធិការរតនាគារ លោក Scott Bessent ជាដើម។
តាមអ្វីដែលរដ្ឋបាល ត្រាំ បានទទូចនាពេលកន្លងមក ពន្ធខ្ពស់គឺមានគោលបំណងដោះស្រាយឱនភាពពាណិជ្ជកម្ម ដែលជាការគំរាមកំហែងដ៏ធំសម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិអាមេរិក ដោយសារតែគោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធ និងមិនមែនពន្ធគយរបស់ប្រទេសផ្សេងៗ រួមទាំងឥណ្ឌូណេស៊ី ដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រមាណ ១៧,៩ ប៊ីលានដុល្លារ កាលពីឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


