Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ គ្រឹះស្ថានមធ្យមសិក្សាកំពុងដំណើរការកំណែប្រឡងឌីប្លូម និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦កក្តដានេះថាគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈនីមួយៗកំពុងដំណើរការកំណែសន្លឹកកិច្ចការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ និងត្រៀមប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដា ឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា បន្ទាប់ពីដំណើរការកំណែរួចនៅថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនីមួយៗត្រូវបន្តដំណើរការស្រង់ពិន្ទុ បូកពិន្ទុ និងគូសជាប់ធ្លាក់ និងប្រកាសលទ្ធផលប្រឡង។ ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រចិត្ត ដូចនេះពិន្ទុប្រឡងជាប់ គឺ៥៤៥ ដក២៥ រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ចា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ ដក២៥ចែកនឹង២ ស្មើនឹង ២១០ ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យម គឺចាប់ពី២៦០ ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី​២១០ ដល់២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរ និងពិន្ទុចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ។

លោកស្រី ឃួន វិច្ឆិកា បានបន្តទៀតថា ក្រសួងបានណែនាំឱ្យនាយក នាយិកា និងនាយករង នាយិការងដែលទទួលបន្ទុកផ្នែកមធ្យមសិក្សាបឋមភូមិ នៃគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈដែលជាមណ្ឌលប្រឡង គឺជាប្រធានមណ្ឌល និងអនុប្រធានមណ្ឌល ចាប់តាំងពីដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងគូសជាប់ ធ្លាក់ ប្រធាន អនុប្រធានមណ្ឌលត្រូវសហការគ្នា និងម្ចាស់ការរៀបចំ និងចុះហត្ថលេខាលើលិខិតឧទ្ទេសនាម គណៈមេប្រយោគនានា តាមដំណាក់កាលនៃការប្រឡង រួមមានដំណើរការសំណេរ ដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងគូសជាប់ ធ្លាក់ ដោយប្រើប្រាស់បុគ្គលិកអប់រំទទួលបន្ទុកផ្នែកមធ្យម សិក្សាបឋមភូមិ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈរបស់ខ្លួន ។

លោកស្រីបានបន្ថែមថា គណៈមេប្រយោគ ដែលបានចាត់តាំងក្នុងដំណើរការកំណែនឹងត្រូវទទួលបានការឧបត្ថម្ភដោយថវិការដ្ឋ តាមគោលការណ៍កំណត់ដោយគិតរយៈពេលបំពេញការងារ ៣ថ្ងៃ រួមមាន៖ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការបែងចែកសន្លឹកកិច្ចការបូក គណៈកម្មការកំណែនឹងត្រូវបានទទួលការឧបត្ថម្ភដោយថវិការដ្ឋតាមគោលការណ៍កំណត់ដោយ គិតរយៈពេលបំពេញការងារ ៤ថ្ងៃ ដោយគិតទាំងការឧបត្ថម្ភលើការស្នើប្រធានវិញ្ញាសាផង លើកលែង តែគណៈកម្មការកំណែមុខវិជ្ជាភាសាខ្មែរ ដែលត្រូវញែកចេញជាពីរគឺ៖ តែងសេចក្តី និងការ សរសេរតាមអាន ត្រូវបានគិតរយៈពេលបំពេញការងារ ៦ថ្ងៃ។

ចំណែកគណៈមេប្រយោគដែលបានចាត់តាំងក្នុងដំណើរការស្រង់ បូកពិន្ទុ និងគូសជាប់ ធ្លាក់ នឹងត្រូវបានទទួល ការឧបត្ថម្ភដោយថវិការដ្ឋ តាមគោលការណ៍កំណត់ដោយគិតរយៈពេលបំពេញការងារ ៣ថ្ងៃ រួមមាន៖ ប្រធាន អនុប្រធានមណ្ឌលស្រង់ បូកពិន្ទុ និងគូសជាប់ ធ្លាក់បូក គណៈកម្មការស្រង់ បូកពិន្ទុ និងគូសជាប់ ធ្លាក់។

លោកស្រីបានបញ្ជាក់ថាក្រសួងអប់រំយុវជននិងកីឡាទើបតែបញ្ចប់ដំណើរការសំណេរប្រឡឌីប្លូមរយៈពេល២ថ្ងៃគឺថ្ងៃទី១៤និងទី១៥ខែកក្តដាឆ្នាំ២០២៥ដោយមានបេក្ខជនប្រឡងនៅទូទាំងប្រទេសចំនួន១៧៧ ៣៨២ នាក់ស្រី ៩៥ ៥០៩ នាក់ចែកជា១៨៤៥ មណ្ឌល ទាំងរដ្ឋនិងឯកជនបើធៀបទៅនឹងឆ្នាំមុនមានការថយចុះគួរឱ្យកត់សម្គាល់ខណៈឆ្នាំមុនមានបេក្ខជនចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌលទាំងរដ្ឋ និងឯកជន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជា-ចិន សាទរចំពោះការរីកចម្រើនទំហំពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍ទ្វេភាគី

ព័ត៌មានជាតិ១៧ នាទីutes មុន

មេបញ្ជាការ ឱ្យកម្លាំងអាវុធហត្ថកំពង់ស្ពឺបន្តអប់រំសិស្សានុសិស្ស រួមគ្នាទប់ស្កាត់គ្រឿងញៀន និងបារីអេឡិចត្រូនិច

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យ៖ គ្រឹះស្ថានមធ្យមសិក្សាកំពុងដំណើរការកំណែប្រឡងឌីប្លូម និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ

សេដ្ឋកិច្ច២៤ នាទីutes មុន

រដ្ឋនឹងទម្លាក់ទុន ៥០ លានដុល្លារ ផ្ដល់ឥណទានដល់​សហគមន៍កសិកម្មទំនើប

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

បច្ចេកវិទ្យា៦ ម៉ោង មុន

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

Sokha Hotels

ព័ត៌មានពេញនិយម