Connect with us

ព័ត៌មានអន្ដរជាតិ

នយោបាយកំពុងវឹកវរ មហាសេដ្ឋីថៃណាខ្លះអាចក្ដោបតំណែងជាបុគ្គលមានទ្រព្យច្រើនជាងគេ

បានផុស

នៅ

ជាការពិតណាស់ ទោះបីជាមានភាពចលាចលនយោបាយដែលកំពុងបន្តរបស់ប្រទេសថៃក៏ដោយ ក៏ប្រទេសនេះនៅតែរក្សាបាននូវតួលេខឈានមុខគេមួយចំនួន ជាពិសេសបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន ដែលបន្តកាន់ឥទ្ធិពលសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន។

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ ប្រជាជនថៃប្រមាណ ៨២,០០០នាក់មានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ១ លានដុល្លារអាមេរិក ដែលស្មើនឹងប្រហែល ០.១៥% នៃចំនួនប្រជាជនពេញវ័យរបស់ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Nation

យោងទៅតាមទស្សនាវដ្តី Forbes ប្រទេសថៃមានមហាសេដ្ឋីប្រហែល ៥៥ នាក់គិតត្រឹមខែមេសាឆ្នាំ ២០២៥។ ចំពោះបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ៥០ ប្រមូលបានប្រហែល ១៧០ ពាន់លានដុល្លារអាមេរិក ដោយក្រុមគ្រួសារ RedBull តែម្នាក់ឯង មានទ្រព្យសម្បត្តិប្រមាណជា ៤៤.៤ ពាន់លានដុល្លារ។

ថ្វីបើ ប្រទេសថៃនាបច្ចុប្បន្ននេះ កំពុងតែជួបអស្ថិរភាពនយោបាយរ៉ាំរ៉ៃ និងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចបានប៉ះពាល់ដល់ការវិនិយោគ និងមនោសញ្ចេតនាអាជីវកម្មយ៉ាងណាក្ដី។ ប៉ុន្តែ ចំពោះបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ មានទំនោរនឹងមានភាពធន់ជាង ជាមួយនឹងទ្រព្យសម្បត្តិចម្រុះជាសកល។ ចំនួនមហាសេដ្ឋីនៅតែមានស្ថិរភាព ឬសូម្បីតែកើនឡើង ដែលបង្ហាញថា ការប្រមូលផ្តុំទ្រព្យសម្បត្តិនៅកំពូលមិនមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ ដែលនោះបានឆ្លុះបញ្ចាំងទាំងភាពធន់នឹងសេដ្ឋកិច្ច និងការធ្វើពិពិធកម្មទ្រព្យសម្បត្តិពិភពលោក ធ្វើឲ្យពួកគេមិនសូវងាយរងគ្រោះដោយសារភាពចលាចលក្នុងស្រុក។

ជាពិសេសទៀតសោត រាជវង្សធុរកិច្ចដ៏មានឥទ្ធិពលនៅតែមានឥទ្ធិពលខ្ពស់ក្នុងការបញ្ចុះបញ្ចូល ការបង្កើតគោលនយោបាយ និងការផ្តល់មូលនិធិចម្រុះ។ ជាក់ស្ដែងបុគ្គលទាំងនេះរួមមាន ម្ចាស់ក្រុមហ៊ុនធំៗដូចជា Charoen Pokphand (CP), ThaiBev, Gulf Energy និងអ្នកដទៃ ត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសថៃ។

យោងតាមបញ្ជីឈ្មោះឆ្នាំ ២០២៥ របស់ Forbes បុគ្គលដែលមានជាងគេបំផុតទាំងបីនៅក្នុងប្រទេសថៃគឺ៖ Chalerm Yoovidhya & Family (៤៤.៥ ពាន់លានដុល្លារអាមេរិក) Chearavanont Brothers (៣៥.៧ពាន់លានដុល្លារ) និង សេដ្ធី Sarath Ratanavadi (១២ ពាន់លានដុល្លារ)។

គ្រួសារ Chalerm Yoovidhya & Family នាំមុខគេក្នុងបញ្ជីនេះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានចងភ្ជាប់ជាចម្បងទៅនឹងចក្រភពភេសជ្ជៈប៉ូវកម្លាំង Red Bull ។

បងប្អូន Chearavanon គ្រួសារ Chearavanont ជាម្ចាស់ក្រុមហ៊ុន Charoen Pokphand (CP) Group គឺជាអ្នកមានទីពីរនៅក្នុងប្រទេសថៃ។

លោក Sarath Ratanavad នាយកប្រតិបត្តិនៃក្រុមហ៊ុន Gulf Energy លោក Sarath Ratanavadi ជាប់ចំណាត់ថ្នាក់ទីបីក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសថៃ។

លោក Charoen Sirivadhanabhakdi ប្រធាន​ក្រុមហ៊ុន Thai Beverage លោក Charoen Sirivadhanabhakdi ស្ថិត​នៅ​លំដាប់​ទី ៤ ក្នុង​បញ្ជី។

គ្រួសារ Chirathivat ជាគ្រួសារ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ក្រុមហ៊ុន Central Group ដែល​ជា​ក្រុមហ៊ុន​លក់​រាយ និង​អចលន​ទ្រព្យ​ដ៏​ធំ កាន់​តំណែង​ទី​ប្រាំ៕

គ្រួសារ Chalerm Yoovidhya & Family (រូបភាព៖Reuters)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្របួចជាប់បុរស​អាមេរិកម្នាក់​ ត្រៀមរត់ពន្ធហេ​រ៉ូ​អ៊ីន​ជិត៧​គីឡូក្រាម​ ​ចេញពីទឹកដីថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម