ព័ត៌មានជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់អាហារូបករណ៍វគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ ១៥កន្លែង
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ផ្តល់អាហារូបករណ៍វគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ ១៥កន្លែង។ អាហារូបករណ៍នេះ សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ ឬបញ្ចប់ការសិក្សា ហើយនិស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រភាសាកូរ៉េនៅសាកលវិទ្យាល័យផ្សេង ក៏អាចដាក់ពាក្យបានដែរ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយដេប៉ាតឺម៉ង់ភាសាកូរ៉េនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយវិទ្យាស្ថានអប់រំភាសាកូរ៉េហូជីមិញ។ អ្នកចូលរួម តម្រូវឱ្យមានចំណេះដឹងភាសាកូរ៉េ TOPIK 3 ឬ TOPIK 4 ឡើងទៅ។ ចំពោះវគ្គបណ្តុះបណ្តាលមានរយៈពេល៦ខែ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ រីឯ ម៉ោងបណ្តុះបណ្តាលអាចជ្រើសរើសបានខ្លួនឯង។
អ្នកដែលដាក់ពាក្យអាហារូបករណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ជំនាញអប់រំភាសាកូរ៉េ ចំណេះដឹងពីការអប់រំភាសាកូរ៉េស្តង់ដារ និងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្រាប់ឯកសារដែលបេក្ខជនត្រូវមាននៅពេលដាក់ពាក្យគឺ សរសេរប្រវត្តិរូបសង្ខេបជាភាសាកូរ៉េ ឬភាសាអង់គ្លេស។ សម្រាប់និស្សិតកំពុងសិក្សា ត្រូវមានលិខិតបញ្ជាក់ការសិក្សាជាភាសាអង់គ្លេស។ ចំណែក អ្នកដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ត្រូវមានវិញ្ញាបនបត្រថតចម្លង ឬវិញ្ញាបនបត្របញ្ចប់ការសិក្សា។ បេក្ខជន ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់កម្រិតភាសាកូរ៉េដែរ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបាននៅអគារ CKCC ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬអាចផ្ញើតាមអ៊ីម៉ែល [email protected] ។ អាហារូបករណ៍នេះ ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


