Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់យន្តហោះទ័ពអាកាសបង់ក្លាដែសលើសាលារៀន សម្លាប់មនុស្ស ២០ នាក់និងរបួសជាង ១៧០ នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ Khaleej Times ប្រទេសបង់ក្លាដែសបានប្រកាសថ្ងៃទី ២២ ខែកក្កដា ជាថ្ងៃកាន់ទុក្ខជាតិ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះរបស់កងទ័ពអាកាសសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងរបួសជាង ១៧០ នាក់នៅទីក្រុង Dhaka។

ក្រុមជួយសង្គ្រោះនិងកងទ័ព្យាយាមពន្លត់ភ្លើង។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលធ្លាក់ យន្តហោះ F-7 BGI កំពុងហោះហើរហ្វឹកហាត់ដែលធ្លាប់ធ្វើជាប្រចាំ។ យន្តហោះនេះបានធ្លាក់ចូលទៅក្នុងបរិវេណសាលា និងមហាវិទ្យាល័យ Milestone ក្នុងសង្កាត់ Uttara នៃទីក្រុង Dhaka នៅម៉ោងប្រហែល ១ រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ ជាពេលដែលសិស្សានុសិស្សកំពុងរៀនពេញថ្នាក់។

អ្នកស្លាប់រួមមាន សិស្សានុសិស្ស គ្រូបង្រៀន និង​បុគ្គលិក​ទ័ពអាកាស។ ហេតុការណ៍នេះ បានក្លាយជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ប្រទេសបង់ក្លាដែសមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៨៤មក។

ទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន លោក Muhammad Yunus បានហៅការបាត់បង់នេះថាមិនអាចទទួលយកបាន និងបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។ ជាមួយគ្នាមេដឹកនាំក្នុងតំបន់ រួមទាំងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ក៏បានសម្តែងការសោកសៅ និងរំលែកទុក្ខផងដែរ។

ក្រុមជួយសង្គ្រោះកំពុងបន្តការគាំទ្រដល់ជនរងគ្រោះ ខណៈអាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​ពិតប្រាកដនៃ​ការ​ធ្លាក់​យន្តហោះ​នេះ៕

ផ្សែងហុយចេញពីយន្តហោះធ្លាក់ ខណៈសិស្សរត់គេច។ (រូបភាព៖ defencealerts)
(រូបភាព៖ Reuters)
សាច់ញាតិជនរងគ្រោះ(រូបភាព៖ bdnews24.com)
សិស្សានិសិស្សរន្ធត់ក្រោយហេតុការណ៍ធ្លាក់យន្តហោះ។ (រូបភាព៖ bdnews24.com)
មនុស្សម្នាឈរមើលប្រតិបត្តិការជួយសង្គ្រោះ។ (រូបភាព៖ Reuters)

​អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម