ព័ត៌មានអន្ដរជាតិ
អគ្គលេខាធិការ UN ជំរុញកម្ពុជានិងថៃអត់ធ្មត់ជា អតិបរិមា និងដោះស្រាយតាមការសន្ទនា
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឲ្យប្រទេសថៃ និងកម្ពុជា អនុវត្តការអត់ធ្មត់ជាអតិបរមា និងត្រូវដោះស្រាយតាមរយការសន្ទនា ក្នុងជម្លោះប្រដាប់អាវុធដែលបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដែលបង្កឡើងដោយភាគីថៃវាយប្រហារមុនមកលើកងទ័ពកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅឯអង្គការសហប្រជាជាតិ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បាននិយាយនៅថា «អគ្គលេខាធិការកំពុងតាមដានរបាយការណ៍ពាក់ព័ន្ធអំពីការប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនរវាងកម្ពុជា-ថៃ។ អគ្គលេខាធិការជំរុញឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់់ឲ្យដល់កម្រិតអតិបរិមា និងដោះស្រាយបញ្ហានិមួយៗតាមរយៈការសន្ទនា និងស្មារតីអ្នកជិតខាងល្អ ជាមួយទស្សនស្វែងរកដំណោះស្រាយឲ្យដល់ទីបញ្ចប់ចំពោះជម្លោះនោះ»។
ប្រទេសកម្ពុជាបានប្រកាន់ជំហរគោរពច្បាប់អន្តរជាតិក្នុងជម្លោះដែលកើតមាន ដោយបានស្នើភាគីថៃនាំយកករណីជម្លោះនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែភាគីថៃ ដែលមានរដ្ឋាភិបាលមិនរឹងមាំ បានច្រានចោលសំណើរកម្ពុជា ហើយ យោធាថៃបានបង្កហេតុជាប់ជាប្រចាំ រហូតដល់មានការផ្ទុះអាវុធនៅព្រឹកថ្ងៃទី២៤ខែកក្កដា២០២៥។
យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងជម្លោះប្រដាប់អាវុធនេះ ភាគីថៃបានបើកការវាយប្រហារតាមបណ្តោយព្រំដែន ចាប់ពីតំបន់ប្រាសាទតាមាន់ធំរហូតដល់តំបន់មុំបី។
ក្រោយផ្ទុះអាវុធភ្លាមៗ សម្តេចធិបតី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលតាមការគ្រោងទុកនឹងត្រូវកោះប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីបញ្ហានេះ នៅថ្ងៃសុក្រនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


