Connect with us

ជីវិតកម្សាន្ដ

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

បានផុស

នៅ

តារាស្រី Bella Ranee ដែលទស្សនិកជនស្គាល់តាមរយៈតួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» ត្រូវប្រជាជនថៃគ្នាឯងសម្រុកជេរប្រទេច និងប្រើពាក្យអសុរសប្រមាថមើលងាយដល់រូបនាង បន្ទាប់ពីបង្ហោះសារ​លើ​បណ្ដាញ​សង្គម Instagram ពាក់ព័ន្ធនឹង​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Sanook

ខ្លឹមសារដែលតួថៃរូបនេះបង្ហោះមានដូចតទៅ «ជីវិតនីមួយៗមានតម្លៃណាស់ អំពើហិង្សាមិនគួរកើតឡើងចំពោះអ្នកណាម្នាក់ទេ ខ្ញុំសូមផ្ញើការលើកទឹកចិត្តរបស់ខ្ញុំ ទៅកាន់អ្នកដែលមានផលប៉ះពាល់»។

ទោះជាយ៉ាងណាក៏ដោយ តារាស្រីវ័យ៣៥ឆ្នាំរូបនេះមិនបានទទួលការសរសើរតបមកវិញឡើយ ប៉ុន្តែមតិតបស់នាងបែរជាបង្កនូវព្យុះកំហឹង ពីសំណាក់​ប្រជាពលរដ្ឋ​ថៃដែលចូលមក​បញ្ចេញមតិ និង​រិះគន់ច្រើនហួសប្រមាណ ដល់ថ្នាក Bella បានសម្រេចចិត្តបិទការ Comment លើការបង្ហោះភ្លាមៗតែម្ដង។

រូបភាព៖Sanook

បើទោះបីជារូបនាងបានបិទការបញ្ចេញមតិពីមហាជនខ្លួនឯងក៏ពិតមែន តែជនជាតិថៃនេះហាក់មិនថមថយកំហឹងឡើយ ពួកគេបានសម្រុកចូលទៅបញ្ចេញមតិលើរូបភាពចាស់ៗរបស់នាងផ្សេងទៀត ក្នុងន័យជេរអំពីសារដែលនាងបានបង្ហោះនាពេលកន្លងមក។ អ្នកខ្លះថែមទាំងបង្ហាញនូវសម្ដីមើលងាយ ស្អប់ខ្ពើម និងខកចិត្តចំពោះនាងដែលអាងថាជាតារាមានទ្រនំល្អ មិនគិតពីពលរដ្ធតាមច្រកព្រំដែន។

ព្រមជាមួយគ្នានោះទៀត អ្នកផ្សេងៗបានប្រៀបធៀបតារាស្រីថា បើអ្នកស្លាប់ជាសាច់ញាតិរបស់នាង ឬត្រូវចេញទៅប្រយុទ្ធការពារជាតិ ពួកគេជឿថានាងនឹងមិនបង្ហោះបែបនេះទេ។ មានវិធីជាច្រើនដើម្បីបង្ហោះលើកទឹកចិត្ត ប៉ុន្តែក្នុងករណីនេះ ពេលខ្លះវាប្រសើរជាងកុំបង្ហោះ។ យ៉ាងណា ក៏នៅមានអ្នកលេងអ៊ីនធឺណិតមួយក្រុមទៀត បានបញ្ចេញមតិលើការបង្ហោះរបស់ Bella ថា នាងគ្រាន់តែនៅចំកណ្ដាលរវាងជម្លោះព្រំដែនកម្ពុជានិងថៃប៉ុណ្ណោះ៕

រូបភាព៖Sanook

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម