ព័ត៌មានជាតិ
សូម្បីតែអតីតព្រះមហាក្សត្រសៀមក៏ឡើងមកយកទឹកមន្តពីប្រាសាទព្រះវិហារ ដូច្នេះរដ្ឋណាបំផ្លាញនឹងទទួលផលកម្មវិនាសហិនហោច
ប្រាសាទវិហារជាទីតាំងដ៏ស័ក្តិសិទ្ធិបំផុត សូម្បីតែអតីតព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោសព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ ។ នេះបើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

លោកបានលើងឡើងបែបនេះ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក)ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មមជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។
លោក ហេង រតនា បានគូសបញ្ជាក់ថា រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ។ ក្នុងអតីតសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩ ១៩,៦២២ គ្រាប់ត្រូវបានទម្លាក់លើ ៥៥,៦១៤ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ ជើងហោះហើរទម្លាក់គ្រាប់លើទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។

ក្រោយសៀមទម្លាក់គ្រាប់បែក អាជ្ញាធរជាតិព្រះវិហារ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងទាមទារឱ្យបញ្ឈប់សកម្មភាពដ៏គឃ្លើននេះជាបន្ទាន់។
ការថ្កោលនេះ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្តើមឈ្លានពានទឹកដីកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលជា មរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ និងមានតម្លៃលេចធ្លោជាសកលសម្រាប់មនុស្សជាតិ។

ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសដោយយន្តហោះ F-16 គឺជាការបំពានយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន មិនគោរពទៅតាម អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងចងក្រងឯកសារប្តឹងទៅស្ថាប័នអន្តរជាតិធំៗ ករណីថៃប្រើអាវុធធុនធ្ងន់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


