ព័ត៌មានអន្ដរជាតិ
ខេត្តថៃភាគខាងជើងកំពុងប្រឈមទឹកជំនន់ធ្ងន់ធ្ងរ
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសថៃ បណ្តាលឱ្យទឹកទន្លេ Sai ហក់ឡើងនៅព្រឹកថ្ងៃចន្ទ ដោយជន់លិចតំបន់ទីប្រជុំជនក្នុងស្រុក Mae Sai ខេត្តឈៀងរ៉ៃ (Chiang Rai) ជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៨ខែកក្កដា។

ដោយសារតែភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកធ្វើឲ្យទឹកទន្លេ Sai ហក់ឡើងហូរចូលទៅក្នុងផ្សារ Sai Lom Joy និងផ្ទះនៅក្បែរនោះ ដោយជំរុញឱ្យមានការជម្លៀសចេញ ជាពិសេសសម្រាប់មនុស្សចាស់។ អាជ្ញាធរមូលដ្ឋានថៃបានចេញការប្រកាសអាសន្នទឹកជំនន់សម្រាប់សហគមន៍ក្បែរនោះមួយចំនួនរួមមាន Koh Sai, Mai Lung Khon, និង Muang Daeng។
លើសពីនេះនៅស្រុក Doi Luang ផ្លូវត្រូវលិចទឹក ហើយទឹកជំនន់ភ្លាមៗត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើន។ ស្រុកផ្សេងទៀតដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់រួមមាន Chiang Khong, Wiang Kai និង Wiang Rung ។

នាយកដ្ឋានឧតុនិយមថៃបានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ជាពិសេសនៅខេត្តChiang Rai, Phayao និង Nan។ ប្រជាពលរដ្ឋក្នុងខេត្តទាំងនោះត្រូវប្រុងប្រយ័ត្ន និងរើរបស់របរទៅកាន់ទីទួលខ្ពស់ជាការត្រៀមបង្ការ។
គួរបញ្ជាក់ថាខេត្តថៃភាគច្រើនកំពុងប្រឈមនឹងវិបត្តិអាកាសធាតុ ដូចជាទឹកជំនន់ធ្ងន់ធ្ងរ ក្នុងនោះខេត្ត Nan រងគ្រោះធ្ងន់ធ្ងរជាងគេដោយនៅតំបន់ខ្លះក្នុងខេត្តនេះទឹកជំនន់ហក់ឡើងដល់ ១២ ម៉ែត្រឯណោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


