ព័ត៌មានជាតិ
កសិករក្រុមថ្មី ៧០ គ្រួសារបន្ថែមទៀតនៅខេត្តកំពង់ធំ ចូលជាសហគមន៍កសិកម្មទំនើប
កសិករក្រុមថ្មីចំនួន ៧០ គ្រួសារបន្ថែមទៀត នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយសហគមន៍កសិកម្មទំនើប។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោក ឃឹម ហ្វីណង់ បានលើកឡើងថា ចាប់ផ្តើមបន្តការងារសហគមន៍នៅតាមមូលដ្ឋានឡើងវិញ ដើម្បីឱ្យទាន់ការបង្កបង្កើនផលរដូវកាលថ្មី។ មិនថាស្ថានការណ៍នៅតាមព្រំដែនបែបណាទេ ការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករនៅតែចាំបាច់ ជាពិសេសការបន្តនិរន្តភាពនៃផលិតកម្មស្បៀងក្នុងកាលៈទេសៈបែបនេះ។
ជាក់ស្តែងកសិករក្រុមថ្មីចំនួន ៧០ គ្រួសារ ជាមួយនឹងផ្ទៃដីជាង ១០០០ហិកតា នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដោយចំណុះឱ្យសហគមន៍«អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ» ដែលជាសហគមន៍មានស្រាប់នៅក្នុងស្រុកតែមួយ ធ្វើឱ្យសហគមន៍ទំនើបមួយនេះនឹងមានផ្ទៃដីលិតកម្មកើនដល់ចន្លោះពី ៣០០០-៤០០០ហិកតា ក្នុងរដូវកាលថ្មី សម្រាប់ផលិតកម្មស្រូវស្រង៉ែស្រាល និងស្រូវសែនក្រអូប។

សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ត្រូវបានចុះបញ្ជីសហគមន៍នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានសមាជិកប្រមាណ ៣១២គ្រួសារ មានផ្ទៃដីកសិកម្មសរុបប្រមាណ ៤២១១ហិតា។
ជាមួយគ្នានេះដែរ បើគិតពីចំនួនសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅប្រទេសកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ នេះ មានចំនួនសរុបប្រមាណ ១ ៤៣០ សហគមន៍ ដែលមានកសិករសមាជិកសរុបចំនួន ១៩៣ ៨៨៩នាក់ ដែលក្នុងនោះ មានសមាជិកជានារីចំនួន ១១៤ ០៣០នាក់ និងមានដើមទុនសរុបចំនួនប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល៕

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


