Connect with us

ព័ត៌មានអន្ដរជាតិ

ថៃជួបគ្រោះទៀតហើយ! ផ្ទុះរោងចក្រកាំជ្រួច ស្លាប់មនុស្ស៩នាក់

បានផុស

នៅ

ប្រទេសថៃជួបគ្រោះមួយទៀតហើយ ដោយរោងចក្រកាំជ្រួចបានផ្ទុះ បណ្តាលឲ្យមនុស្សចំនួន៩នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Thaiger, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១១ព្រឹកថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ ក្នុងស្រុក Mueang នៃខេត្ត Suphan Buri ខណៈគេគិតថា តួលេខអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ព្រោះមានមនុស្សមួយចំនួនកំពុងបាត់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនាំឲ្យមានការផ្ទុះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយប៉ូលិសកំពុងបើកការស៊ើបអង្កេត។

សូមជម្រាបថា ការផ្ទុះឆេះរោងចក្រកាំជ្រួចនៅប្រទេសថៃ តែងតែកើតមាន ជាក់ស្តែងកាល​ពី​ឆ្នាំ​មុន ករណី​ក្នុង​ខេត្ត​ដដែលនេះ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច២៣នាក់​។

រឿងហេតុដែលនាំឲ្យមានគ្រោះថ្នាក់ទាំងនេះ គឺបណ្តាលមកពីការអនុវត្តច្បាប់សុវត្ថិភាពនៅតែមានភាពអន់ខ្សោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសថៃ កាន់តែអសន្តិសុខ! កើតមានការបាញ់ប្រហារថ្មីទៀត ស្លាប់និងរបួសមនុស្សច្រើននាក់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម