Connect with us

ព័ត៌មានជាតិ

សមាគមកាត់ដេរនៅកម្ពុជាគាំទ្រចំពោះបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា-ថៃ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចបាននូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌដែលជាការត្រួសត្រាយផ្លូវដលដល់កម្ពុជា-ថៃឈានដល់ការសន្ទនា និងការចរចាដោយសន្តិវិធីផ្អែកលើការទូត និងច្បាប់អន្តរជាតិ។

យោងតាមសេចក្តីថ្លែងការណ៍របស់ TAFTAC នៅល្ងាចថ្ងៃទី២៩ ខែកក្កដា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការឈានដល់បទឈប់បាញ់ឥត លក្ខខណ្ឌ ដោយត្រួសត្រាយផ្លូវសម្រាប់ការសន្ទនានិងការចរចាដោយសន្តិវិធីផ្អែកលើការទូត និងច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមព្រំដែននៃប្រជាជាតិទាំងពីរ។

«សមាគមសូមសរសើរចំពោះការដឹកនាំដ៏ខ្លាំងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលការ ខិតខំប្រឹងប្រែងមិនចេះនឿយហត់និងការប្តេជ្ញាចិត្តឥតងាករេដើម្បីសន្តិភាពរបស់លោក បានជួយនាំមកនូវ ផ្លែផ្កាសម្រាប់ស្ថានការណ៍ដ៏សំខាន់នេះ។ សមាគមក៏សូមថ្លែងអំណរគុណផងដែរ ចំពោះការគាំទ្ររបស់ ប្រធានាធិបតី ដូណាល់ ត្រាំ និងការសម្របសម្រួលដោយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួម ប្រកបដោយការស្ថាបនាពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងការធ្វើឱ្យបទឈប់បាញ់ឥតលក្ខខណ្ឌនេះ អាចធ្វើទៅបាន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នេះ។

TAFTAC ក៏​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់គ្រួសារយោធិន និងជនស៊ីវិលកម្ពុជា ដែលបានពលីជីវិតក្នុងជម្លោះនេះ។ យើងនឹងមិនភ្លេចឡើយចំពោះការលះបង់របស់ពួកគាត់។

«យើងសង្ឃឹមយ៉ាងមុតមាំថា បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃសន្តិភាពប្រកបដោយនិរន្តរភាព និងយូរ អង្វែងរវាងកម្ពុជានិងថៃ។ ក្នុងនាមសហគមន៍ធុរកិច្ច យើងមើលឃើញថា នេះជាឱកាសដ៏សំខាន់មួយ ដើម្បី ឆ្ពោះទៅមុខដោយការគោរពគ្នាទៅវិញទៅមក សន្តិភាព និងការអភិវឌ្ឍដើម្បីផលប្រយោជន៍របស់ប្រទេសទាំង ពីរនិងតំបន់អាស៊ានទាំងមូល»។ នេះបើយោងតាម TAFTAC។

 កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបជាមួយលោកនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ​ពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែល​បាន​ឯកភាព​គ្នានៅទីក្រុង​កូឡាឡាំពួរ ក្រោមការជួយសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមានការគាំទ្រពីអាមេរិក និងចិន កាលពីថ្ងៃទី២៨ ខែកក្កដា។

នៅម៉ោងប្រមាណ១១ ថ្ងៃទី៣០ ខែកក្កដានេះ អង្គទូត និងអនុព័ន្ធយោធានៃប្រទេសចំនួន១៣ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះទៅដល់ខេត្តព្រះវិហារ និងកំពុងពិនិត្យមើលអំពីការខូចខាតព្រោះតែការបាញ់ប្រហារពីសំណាក់ថៃ និងឃ្លាំមើលអំពីការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម