ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកនឹងដាក់ពន្ធកូរ៉េខាងត្បូង ១៥% ក្រោមកិច្ចព្រមព្រៀងថ្មី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធលើទំនិញនាំចូលពីកូរ៉េខាងត្បូងក្នុងអត្រា ១៥ ភាគរយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងក្រោយជំនួបជាមួយក្រុមមន្រ្តីកូរ៉េខាងត្បូងនៅសេតវិមាន ចំពេលដែលពន្ធខ្ពស់ចាស់ ២៥ ភាគរយ គ្រោងនឹងចូលជាធរមាននៅថ្ងៃសុក្រ ១ សីហា ស្អែកនេះ។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social យ៉ាងដូច្នេះថា៖ «ខ្ញុំរីករាយក្នុងការប្រកាសថាសហរដ្ឋអាមេរិកបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពេញលេញជាមួយកូរ៉េខាងត្បូង»។
គេមើលឃើញថា ការចរចាពន្ធជាបញ្ហាប្រឈមដំបូងសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបានចូលកាន់តំណែងកាលពីខែមិថុនា។ លោកបាននិយាយថា កិច្ចព្រមព្រៀងថ្មី បានដកចេញនូវភាពមិនច្បាស់លាស់សម្រាប់ការនាំចេញរបស់កូរ៉េខាងត្បូង និងរក្សាពន្ធអាមេរិកឱ្យនៅកម្រិតដូចគ្នា ឬទាបជាងដៃគូប្រកួតប្រជែងសំខាន់ៗ។
បើតាមលោក ត្រាំ ដើម្បីជាថ្នូរនឹងពន្ធ ១៥ ភាគរយ កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគ ៣៥០ ប៊ីលានដុល្លារនៅសហរដ្ឋអាមេរិក និងទិញឧស្ម័នធម្មជាតិពង្រាវ និងផលិតផលថាមពលផ្សេងៗរបស់អាមេរិក ក្នុងតម្លៃ ១០០ ប៊ីលានដុល្លារ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


