ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ពកំពុងសម្រាកព្យាបាលរបួសនៅខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ព កម្ពុជា-ថៃ កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ចំនួន ១០១ នាក់ នាមន្ទីរពេទ្យបង្អែក ១៦ មក ខេត្តព្រះវិហារ។




ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងៗ វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំង ១០១ នាក់ ដោយមានអ្នកខ្លះរងរបួសដោយសារគ្រាប់ អ្នកខ្លះដោយសារ សារធាតុផ្សែងពុល របស់កងទ័ពថៃ ក្នុងអំឡុងពេល នៃការផ្ទុះអាវុធប៉ះទង្គិចគ្នា កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។ ខណៈ នៃការអញ្ជើញសួរសុខទុក្ខនោះដែរ លោកជំទាវបណ្ឌិត បានបង្ហាញនូវទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះឧបទ្ទវហេតុកើតឡើងនាពេលកន្លងមកនេះ ដែលបានធ្វើឱ្យកងទ័ពកម្ពុជាពលីជីវិត និងរងរបួស ឯប្រជាជនមួយចំនួនធំនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវជម្លៀសចេញរកទីតាំងដែលមានសុវត្ថិភាព ចាកឆ្ងាយពីភូមិឋាន ផ្ទះសម្បែង និងក្រុមគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះ លោកជំទាវ សូមជូនពរដល់បងៗ វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំងអស់ ឆាប់ជាសះស្បើយពីរបួស និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តដល់វីរកងទ័ពដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ចំពោះកិច្ចការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន តស៊ូប្រយុទ្ធដណ្តើមយកជ័យជំនះរវាងទ័ព កម្ពុជា-ថៃ។




ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងៗ កងទ័ព ដែលកំពុងសម្រាកព្យាបាលនៅទីនោះផងដែរ រួមមានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាការរួមចំណែកលើកទឹកចិត្ត និងគិតគូរដល់វីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី នៃយើង។




គួររំលឹកថា ក្រៅពីការចុះសួរសុខទុក្ខដល់វីរកងទ័ព និងជនភៀសសឹក កាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅ លោកជំទាវបណ្ឌិត ក៏បានរៀបចំឱ្យមានយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយ នៃកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕











-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


