Connect with us

ជីវិតកម្សាន្ដ

G-Devith នាំយកសម្ភារៈបច្ចេកវិទ្យាចាំបាច់-ស្បៀង ជូនវីរៈកងទ័ព​ ខណៈមូលនិធិអ្នកចម្បាំងឈាមខ្មែរ​ នឹងបន្តរហូតអស់ថវិកា

បានផុស

នៅ

តាមរយៈមូលនិធិអ្នកចម្បាំងឈាមខ្មែរ ” KHMER WARRIORS FUND ” តារារ៉េបគូស្នេហ៍ល្បីឈ្មោះ​ រួមនិងក្រុមការងារ បានទៅជួបកងទ័ពទីរួមខេត្តព្រះវិហារ​ ដោយបាននាំយកជំនួយជាស្បៀង សម្ភារៈ ​ព្រមទាំងបានសួរសុខទុក្ខនិងប្រគល់ថវិកាផងដែរ។ នេះបើតាមសំណេររបស់លោក​ G-Devith បានបញ្ជាក់នៅថ្ងៃទី០២​ សីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ G-Devith ក្នុងនាមជាអ្នកតំណាងឱ្យអ្នកគាំទ្រនិង​សប្បុរស​ជន បាននាំនូវស្បៀងអាហារ​ របស់ប្រេីប្រាស់គ្រប់មុខ ព្រមទាំង សូឡា , តង់ , កំព្យូទ័រ , ម៉ាសុីន Printer និង ថវិកា ទៅកាន់គោលដៅបីចំណុចនៅជួរមុខ រួមមាន តំបន់មុំ៣ តំបន់អានសេះ និង បុសស្បូវ។

ក្នុងដំណើរនាំយកការឧបត្ថម្ភជូនវីរកងទ័ពនេះ​ លោកនិងក្រុមការងារបេសកកម្ម បានសួរសុខទុក្ខនិងប្រគល់ថវិកាដល់អ្នកកំពុងសម្រាកព្យាបាលធ្ងន់ស្រាលជាង ១២០នាក់ ព្រមទាំងទឹកប្រាក់ឧបត្ថម្ភមួយចំនួនដល់មន្ទីពេទ្យផងដែរ។

សកម្មភាពនៃទឹកចិត្តសប្បុរស​នេះ​ ត្រូវបានមហាជន​ពិសេស​កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា​ សម្តែងការអរគុណ និងជូនពរផងដែរ។

ទន្ទឹមនេះ​ G-Devith និង​អ្នកនាង​ ទេព បូព្រឹក្ស ក៏បង្ហាញការអរគុណដល់សប្បុរសជនដែលរួមចំណែកនឹងលោកផងដែរ។ លោកថា “ដោយក្តីសាមគ្គីនៃមូលនិធិនេះ សូមបងប្អូនដែលបានចូលរួម បានទទួលនូវកុសលផលបុណ្យតាមបច្ច័យរៀងៗខ្លួន”។

លោកបន្ថែមថា “បងកងទ័ពយើងគាត់បានផ្តាំមកថា អរគុណដល់បងប្អូនមូលនិធិអ្នកចម្បាំងឈាមខ្មែរ ដែលបានយកចិត្តទុកដាក់ជាមួយគាត់ គាត់ពិតជាត្រេកអរ និង មានមោទនភាពណាស់”។

គួរជម្រាបថា​ នេះពុំមែនជាលើកទី១សម្រាប់ដំណើរបេសកកម្មនាំយកទឹកចិត្តសប្បុរសជន​ ទៅកាន់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាពកម្ពុជា។​​ តាមការគូសបញ្ជាក់​ បេសកកម្មមូលនិធិអ្នកចម្បាំងឈាមខ្មែរ ” KHMER WARRIORS FUND “​ នឹងបន្តនៅថ្ងៃស្អែក​ និងថ្ងៃបន្តបន្ទាប់ទៀតរហូតដល់អស់ទឹកប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម