កីឡា
Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ ភ្នំពេញក្រោន Makerlo Tellez ត្រូវបានអ្នកគាំទ្របង្ហាញការកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងជាមួយក្រុម ក្នុងពានរង្វាន់បើករដូវកាល Cambodian Super Cup កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។

ម្សិលមិញ Tellez ត្រូវបានគ្រូបង្វឹកលោក Oleg Starynskyi ផ្តល់សេចក្តីទុកចិត្តឱ្យផ្លាស់ប្តូរចូលនៅដើមវគ្គទី ២។ ទោះបីទើបផ្លាស់មកកាន់ក្លិបសឹង្ហក្រហមក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ បូលីវី វ័យ ២៥ ឆ្នាំ ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន តាមរយៈការញាក់គូប្រកួត និងបង្កើតឱកាសជាដើម ហើយនៅក្នុងការប្រកួតនោះទៀតសោត រូបគេក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។

ទោះបីជាយ៉ាងណា ភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើងក្រុម ព្រះខ័នរាជស្វាយរៀង នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ៥ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០នាទីពេញ ក្រុមទាំង ២ ស្មើគ្នា ២ ទល់នឹង ២។ ចំពោះការបរាជ័យនេះ បានធ្វើឱ្យ ភ្នំពេញក្រោន របូតពាន Cambodian Super Cup ២ ឆ្នាំជាប់ៗគ្នា ខណៈកាលពីរដូវកាលមុន ពួកគេក៏បានរបូតពាននេះ ក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀងផងដែរ។
គួរបញ្ជាក់ជាថ្មីថា Tellez ត្រូវបាន ភ្នំពេញក្រោន ប្រកាសចុះកិច្ចសន្យាយកបានកាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


