Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីប្ដេជ្ញាទិញទំនិញអាមេរិក ១៥០ ប៊ីលាន​ដុល្លារក្នុងរយៈពេល ៥ ឆ្នាំទៅមុខ

បានផុស

នៅ

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ម៉ាឡេស៊ី​ បាននិយាយកាលពីថ្ងៃចន្ទថា ​ម៉ាឡេស៊ី​គ្រោង​នឹង​ចំណាយប្រាក់រហូតដល់ ១៥០ ​ប៊ីលានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខ ដើម្បី​ទិញទំនិញសហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់ក្នុងវិស័យបន្ទះឈីប អវកាស និងមជ្ឈមណ្ឌលទិន្នន័យ ដែលទាំងនេះជាផ្នែកមួយ​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដើម្បីកាត់បន្ថយអត្រាពន្ធខ្ពស់។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឱ្យដឹង​នេះ ធ្វើឡើងក្រោយអាមេរិក​ប្រកាសបន្ថយពន្ធម៉ាឡេស៊ីពី ២៥ ភាគរយ មក​ត្រឹម ១៩ ភាគរយ កាលពីសប្ដាហ៍មុន ដោយចាប់ផ្ដើមអនុវត្តវាពីសប្ដាហ៍​នេះតទៅ។

ក្នុងចំណោមនោះ ក្រុមហ៊ុនថាមពលរដ្ឋ Petroliam Nasional Berhad នឹងទិញឧស្ម័នធម្មជាតិពង្រាវ​​តម្លៃ ៣,៤ ប៊ីលាន​ដុល្លារ ក្នុង ១ ឆ្នាំ ខណៈ​ម៉ាឡេស៊ី​ប្ដេជ្ញាវិនិយោគ ៧០ ប៊ីលាន​ដុល្លារនៅសហរដ្ឋអាមេរិក​ ក្នុងរយៈពេល​ ៥ ឆ្នាំទៅមុខ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើតាមលោក​រដ្ឋមន្ត្រី Tengku Zafrul Aziz។

​សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មទំនិញជាមួយម៉ាឡេស៊ីចំនួន ២៤,៨ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៤។ ​

លោក Tengku Zafrul បាននិយាយថា ប្រទេសទាំង២ កំពុង​រៀបចំសេចក្តីថ្លែងការណ៍រួមមួយដែលគ្របដណ្តប់លើការប្តេជ្ញាចិត្តដែលបានធ្វើឡើងមក​ ​ក្រោម​ការចរចាជាច្រើនសប្តាហ៍ជុំវិញពន្ធគយដែលដាក់ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ​លោក ដូណាល់ ត្រាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម