ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ដាក់ផ្កាយរណប តាមដានបទឈប់បាញ់ កម្ពុជា-ថៃ
តាមការចុះផ្សាយរបស់សារព័ត៌មាន Bernama, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា ម៉ាឡេស៊ី បានដាក់ផ្កាយរណបរួចហើយ ដើម្បីតាមដានមើលបទឈប់បាញ់រវាងកម្ពុជានិងថៃ។

ថ្លែងនៅថ្ងៃអង្គារទី៥ខែសីហាឆ្នាំ២០២៥ លោកអាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា «មកទល់ពេលនេះ យើងបានដាក់ផ្កាយរណបរួចហើយ ហើយភាគីទាំងពីរក៏ឯកភាពដែរថា អនុព័ន្ធយោធាម៉ាឡេស៊ីនិងអាស៊ាន នឹងជួយសម្របសម្រួលសម្រាប់ការឃ្លាំងមើលពីសម្ងាយ»។
យ៉ាងណាក្តី តាមការបញ្ជាក់របស់លោក, នៅដំណាក់កាលនេះ វាដូចជាលឿនពេកហើយ ដែលត្រូវបង្កើតក្របខ័ណ្ឌសន្តិសុខក្នុងតំបន់ជាផ្លូវការ ក្រោមយន្តការដូចជាវេទិកាតំបន់អាស៊ាន ឬគំនិតផ្តួចផ្តើមសន្តិសុខផ្សេងទៀត។
សូមជម្រាបជាថ្មី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ម៉ាឡេស៊ី បានដើរតួនាទីដ៏សំខាន់ នាំឲ្យមានបទឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនៅទីក្រុង Putrajaya ពេលនោះដែរ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai បានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ។
កិច្ចប្រជុំ GBC ចាប់ផ្តើមកាលពីថ្ងៃទី៤ខែសីហា ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី៧ខែសីហា ដោយមានការចូលរួមពីសំណាក់ មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ប្រកាសចូលរួមកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


