ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី០១ សីហា ខេត្តក្រចេះ មានតម្រូវការកម្លាំងពលកម្មជាង ៦ ពាន់កន្លែង
គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ខេត្តក្រចេះ មានតម្រូវការពលកម្មផ្នែកកសិកម្មសរុប ចំនួន ៦,៤៣០ កន្លែង។ នេះយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តក្រចេះ។

តម្រូវការកម្លាំងពលកម្មបច្ចុប្បន្ន សហគ្រាស គ្រឹះស្ថាន ក្នុងខេត្តក្រចេះ កំពុងជ្រើសរើសកម្លាំងពលកម្ម មានចំនួន ១៥ សហគ្រាស គ្រឹះស្ថាន។ ក្នុងនោះ រួមមាន ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ឺរ (ខេមបូឌា), ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺរ ២ ខមភេនី លីមីតធីត, ហ្វាយអឺម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក, សុវណ្ណវទ្ធី ខូអិលធីឌី, ញូប៊ូស្ដារ (ខេមបូឌា) ថាយអឺរ ឯ.ក, ភូរៀង ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ, ដូវ ទឺ សាយហ្គន-ប៊ិញហ្វឿក (អេសប៊ីខេ), ដុង ភូ ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ, ខមភេនី លីមីធីត (វីខេតធី), ស្វីហ្វ រីសសស៍ (ខេមបូឌា) លីមីធីត, ខេមបូឌាន បាណាណា អេហ្គ្រីខលឈ័រ ឯ.ក, ត្រាចញៀម ហ៊ូណាន ដូវទឺ-ហ្វាតទ្រៀង ដាយណាម (ខេមបូឌា), ឈុន ហុង រ៉ាប់ប៊ើរ បេតថឺរ, កសិកម្ម យុវជន ស្វាយរៀង ឯ.ក, និងក្រុមហ៊ុន ដុង ណាយ ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ។
លោក សួន វណ្ណនី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ បានឱ្យដឹងថា ចាំតាំងពីពេលពលករត្រឡប់មកពីថៃដល់ខេត្តក្រចេះវិញភ្លាម មន្ទីរការងារ និងបណ្ដុះបណ្តាលវិជាជីវៈខេត្ត បានចុះផ្សព្វផ្សាយទាំងយប់រាល់ពេលពលករត្រឡប់មកដល់ខេត្ត នៅទីតាំងសាលាខេត្តក្រចេះ និងបានយកឯកសារការងារជូនពួកគាត់ នៅពេលពួកគាត់ចង់ធ្វើការនៅកន្លែងណា ទីណា បានឆាប់រហ័ស។ បន្ថែមពីនេះ ក៏បានណែនាំយកពលករទៅកាន់ក្រុមហ៊ុន ដើម្បីរកការងារជូនពួកគាត់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ/ស្រុក ត្រូវទាក់ទងមកមន្ទីរការងារខេត្ត ដើម្បីរៀបចំឯកសារ និងធ្វើប័ណ្ណ បសស ជូនពួកគាត់កាន់តែងាយស្រួលរកការងារធ្វើនៅតាមក្រុមហ៊ុនដោយឥតលក្ខខ័ណ្ឌ។

រហូតមកដល់ពេលនេះ មន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ នៅពុំទាន់បូកសរុបចំនួនពលករដែលទទួលបានការងារធ្វើនៅតាមក្រុមហ៊ុននីមួយៗនៅឡើយទេ។ ម្យ៉ាងវិញទៀត ពលករមួយចំនួន បានចុះឈ្មោះជាមួយក្រុមហ៊ុនរួចហើយ ប៉ុន្តែពួកគាត់បានកំណត់ពេលវេលាធ្វើការជាមួយក្រុមហ៊ុន ដោយរងចាំពេលសភាពការណ៍ស្ងប់ស្ងាត់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នឹងចុះទៅយកតួរលេខតាមក្រុមហ៊ុន ថាតើពលករបានធ្វើការនៅក្រុមហ៊ុនណាខ្លះ និងមានចំនួនប៉ុន្មាននាក់។

លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ចំពោះពលករដែលត្រឡប់មកពីថ្ងៃ គឺអាជ្ញាធរខេត្តក្រចេះ ដែលមានលោក វ៉ា ថន ជាអភិបាលខេត្ត គឺបានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ជាពិសេសតែម្តង ទាំងការធ្វើដំណើរ សុខមាលភាព មធ្យោបាយក្នុងការធ្វើដំណើរ ការស្នាក់នៅ និងអាហារហូបចុក ព្រមទាំងទទួលយកពួកគាត់ឱ្យចូលធ្វើការដោយឥតលក្ខខ័ណ្ឌ ទោះមានឯកសារ ឬគ្មានឯកសារក៏ដោយ គឺក្រុមការងារចាំរៀបចំជូនតាមក្រោយ ដូច្នេះទិន្នន័យ និងតួរលេខនៅពុំទាន់ជាក់លាក់នៅឡើយទេ៕
អត្ថបទ៖ ប្រុញ វិធិន១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


