ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌានាំគ្នាពហិការផលិតផលអាមេរិក ដោយសារពន្ធ ត្រាំ
ប្រជាជនឥណ្ឌាកំពុងអំពាវនាវគ្នាឱ្យមានធ្វើពហិការលើទំនិញរបស់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌាដល់ ៥០ ភាគរយ កាលពីសប្ដាហ៍មុន ដោយសារតែប្រទេសនេះទិញប្រេងរុស្ស៊ី។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាននៅថ្ងៃចន្ទនេះ ក្រុមហ៊ុនដូចជា McDonald’s, Coca-Cola, Amazon, Apple, និងក្រុមហ៊ុនពហុជាតិពីសហរដ្ឋអាមេរិកជាច្រើនទៀត កំពុងប្រឈមមុខនឹងការធ្វើពហិការនៅឥណ្ឌា ចំពេលដែលបណ្ដាមេអាជីវកម្ម និងអ្នកគាំទ្រលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ជំរុញ «អារម្មណ៍ប្រឆាំងអាមេរិក» ដើម្បីប្រឆាំងនឹងពន្ធរបស់ ត្រាំ។ ក្រុមហ៊ុនទាំងនេះ មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេ។
ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ម៉ាកផលិតផលអាមេរិក ដែលទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំណោមអតិថិជនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
រ៉យទ័របានសរសេររៀបរាប់ថា ឥណ្ឌាមានប្រជាជនប្រើប្រាស់កម្មវិធី WhatsApp របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Meta ច្រើនបំផុត ខណៈក្រុមហ៊ុនភីហ្សា Domino មានហាងជាច្រើនកន្លងជាងក្រុមហ៊ុនផ្ដល់ផលិតផលដូចគ្នាណាៗទាំងអស់នៅទូទាំងឥណ្ឌា។ ក្រៅពីនេះ ភេសជ្ជៈមានដើមកំណើតអាមេរិក ដូចជា Pepsi និង Coca-Cola ក៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌា ទន្ទឹមនឹងផលិតផលរបស់អាមេរិកមួយចំនួនទៀតដូចជាគ្រឿងអេឡិចត្រូនិករបស់ Apple និងកាហ្វេ Starbucks ជាដើម ។

បើតាមរ៉យទ័រ ថ្នាក់ដឹកនាំអាជីវកម្មរបស់ក្រុមហ៊ុនដូចជា ក្រុមហ៊ុនសាប៊ូ Wow Skin Science និងក្រុមហ៊ុនបច្ចេកវិទ្យា DriveU សុទ្ធសឹងតែអំពាវនាវឱ្យមានការធ្វើពហិការទំនិញអាមេរិក។ ក្រៅពីនេះ ក្រុមអ្នកគាំទ្រលោក មូឌី បានធ្លើបាតុកម្មតូចៗទូទាំងប្រទេស ដើម្បីជំរុញឱ្យប្រជាជនឥណ្ឌាចូលរួមធ្វើពហិការ ហើយងាកមកប្រើផលិតផលក្នុងស្រុកឥណ្ឌាជំនួសវិញ ដោយហៅវាថាជា «ជាតិនិយម និងការស្នេហាជាតិ»។
គេមើលឃើញថា និន្ននាការពហិការទំនិញអាមេរិក គឺស្រដៀងគ្នាទៅនឹងអ្វីដែលប្រជាជននៅកាណាដា ឆ្លើយតបទៅនឹងពន្ធរបស់ ត្រាំ កាលពីដើមឆ្នាំនេះ ដោយគេឃើញមានការអំពាវនាវដោយផ្ទាល់ទាំងពីពលរដ្ឋ និងមន្រ្តីកាណាដាមួយចំនួនផងដែរ។
មកទល់ពេលនេះ រដ្ឋាភិបាលឥណ្ឌាមិនបានចេញមុខអំពាវនាវឱ្យមានការធ្វើពហិការទំនិញអាមេរិកចំៗនោះទេ។ យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ លោក មូឌី បានធ្វើ «ការអំពាវនាវពិសេស» ឱ្យឥណ្ឌាបង្កើនការពឹងផ្អែកលើខ្លួនឯង៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


