សេដ្ឋកិច្ច
រោងម៉ាស៊ីនកិនស្រូវធំមួយក្នុងស្រុកថ្មគោល ទទួលទិញស្រូវស្រងែជិត ២ ពាន់តោនក្នុងមួយថ្ងៃ
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ស៊ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) លោកឧកញ៉ា ឡាយ ឈុនហួ បានឱ្យដឹងថា បច្ចុប្បន្នរោងម៉ាស៊ីនកិនស្រូវរបស់លោក ទទួលទិញស្រូវស្រងែចូលចន្លោះពី ១ ៣០០ តោន ទៅ ១ ៥០០តោន ក្នុងមួយថ្ងៃ។

នៅថ្ងៃទី១៣ ខែសីហា នេះ លោកឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់ថា៖ក្នុងគោលការណ៍ថ្មី ក្រោយពេលដែលជួបប្រជុំជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជារួចមក ទាំងខាងរោងម៉ាស៊ីន និងសហព័ន្ធបានកំណត់ដាក់នៅក្នុងតម្លៃមួយសមរម្យដល់កសិករ។ ក្នុងនោះប្រភេទស្រូវស្រងែ លោកទទួលទិញតម្លៃ ៨០០៛ ក្នុងមួយគីឡូក្រាម នៅនិងស្រែ ហើយ ៨៤០៛ ក្នុងមួយគីឡូក្រាម កសិករដឹកមកដល់រោងម៉ាស៊ីន គឺសម្រាប់ស្រូវស្អាតលេខ១។
លោកឧកញ៉ា បានបញ្ជាក់ដែរថា «ដោយសារតែពេលបច្ចុប្បន្ននេះ ស្រូវស្រងែរបស់ប្រជាពលរដ្ឋខេត្តបាត់ដំបងបាននិងកំពុងច្រូតកាត់ច្រើន ដូច្នេះហើយម្ចាស់រោងម៉ាស៊ីនម្នាក់ៗគឺប្រមូលទិញតែស្រូវនៅក្នុងតំបន់របស់ខ្លួនប៉ុណ្ណោះ ដោយកសិករអាចដឹកមកផ្ទាល់ក៏បាន ឬមួយចំនួនទៀតជួលឡានអ្នកដទៃដឹកយកមកក៏បាន ហើយមួយចំនួនទៀតក៏មានឈ្មួញដែលដើរប្រមូលទិញស្រូវពីកសិករផ្ទាល់នៅនិងស្រែ ហើយយកមកលក់ដល់រោងចក្រក៏បាន ប៉ុន្តែទិញតែក្នុងតំបន់ខេត្តបាត់ដំបងតែប៉ុណ្ណោះ»។

ទន្ទឹមនេះអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានភាពថ្លៃស្រូវស្រងែរបស់ប្រជាកសិករនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានកើនចំនួន ៣-៤ លេខ គឺមកនៅក្នុងរង្វង់ជាង ៨០០៛/គីឡូក្រាមឡើងវិញ បើធៀបទៅនឹងថ្លៃកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះ។

ជុំវិញបញ្ហានេះ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ទោះបើមិនទាន់ដល់ចំណុចដើមនៅឡើយ តែភាពប្រសើរឡើងបន្តិចម្តងៗនៃថ្លៃស្រូវស្រងែនាពេលនេះ បង្ហាញពីប្រសិទ្ធភាពនៃការចាប់ផ្តើមអន្តរាគមន៍ជួយចុះប្រមូលទិញស្រូវពីសំណាក់រោងម៉ាស៊ីនដៃគូ តបតាមការស្នើសុំកិច្ចសហការពីក្រសួងកសិកម្ម។

ជាក់ស្តែង អ្វីដែលសំខាន់នោះគឺ ប្រជាកសិករនៅទីនេះបានចាប់ផ្តើមសុំចុះឈ្មោះចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីរួមគ្នាផលិតស្រូវស្រងែតាមកិច្ចសន្យានារដូវកាលខាងមុខ ក្នុងតម្លៃកុងត្រាទុកមុនពីចន្លោះ ៩៥០៛-១០៥០៛/គីឡូក្រាម។ ដូច្នេះ យើងសង្ឃឹមថា នឹងមានសហគមន៍កសិកម្មទំនើបនៅក្នុងឃុំកំពង់ព្រៀង នេះនាពេលដ៏ខ្លីខាងមុខ៕
ដោយ៖ ឌិន ថារី



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


