ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ ការងារព័ត៌មាន និងសាធារណមតិ ជាការងាររួម និងត្រូវសហការគ្នាជាទម្រង់តួអង្គតែមួយ
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា ការងារព័ត៌មាន និងសាធារណមតិមិនមែនកិច្ចការដែលត្រូវធ្វើជាតួឯកទេ គឺទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធជុំវិញខេត្តទើបទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សារៈសំខាន់នៃការងារសាធារណមតិ។

លោក លើកឡើងបេបនេះ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីបិទវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ។ លោក ទេព អស្នារិទ្ធ ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិត្រូវកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរក្នុងខេត្តរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីត្រៀមឆ្លើយតបទៅនឹងព្រឹត្តិកាណ៍សាធារណមតិអ្វីមួយអាចនឹងកើតឡើងក្នុងខេត្តរបស់ខ្លួន។
អ្នកនាំពាក្យ បញ្ជាក់ថា ការសហការជាប់ជាប្រចាំជាមួយរដ្ឋបាលខេត្ត ជាពិសេសអភិបាលរងទទួលបន្ទុកជាប្រធានអ្នកនាំពាក្យរាជធានីខេត្តនីមួយៗ គឺជារឿងសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ក្នុងន័យនេះ ការតាមដានក្តាប់សភាពការណ៍ដែលកើតឡើងជាប្រចាំក្នុងខេត្តរបស់ខ្លួន និងទំនោរប្រធានបទ និងរឿងរ៉ាវដែលជជែកក្នុងសាធារណមតិ ដោយត្រូវផ្សព្វផ្សាយពីជំហររបស់រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលរាជធានី ខេត្ត អង្គភាពជំនាញ ពាក់ព័ន្ធនឹងរឿងរ៉ាវសាធារណមតិនីមួយៗ សំដៅធានាការទទួលព័ត៌មានគ្រប់គ្រាន់ ទប់ទល់នឹងព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន ហើយរួមចំណែកផ្តល់ជូនពលរដ្ឋនិងសង្គម នូវការរក្សាបានសន្តិសុខ ប្រក្រតីភាព និងភាពសុខសាន្តសម្រាប់ការរស់នៅ។ បន្ថែមពីនេះ ការងារសាធារណមតិ សំខាន់បំផុតគឺការងារពន្យល់ដល់ប្រជាពលរដ្ឋឱ្យច្បាស់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតឡើងពីក្រុមណាមួយដែលមានចេតនាបំពុល បង្កចលាចលក្នុងសង្គម។

លោក ទេព អស្នារិទ្ធ និយាយថា ៖ «រឿងសាធារណមតិនេះ មិនមែនជារឿងរបស់មន្ទីរព័ត៌មានតែម្នាក់ឯងទេ ប៉ុន្តែជារឿងរួមរបស់មន្ទីរពាក់ព័ន្ធទាំងអស់ ក្នុងការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងស្ថាប័ន និងចំពោះមុខប្រមុខរាជរដ្ឋាភិបាល។ »
លោក បន្ថែមទៀតថា សារៈសំខាន់នៃ ការងារសាធារណមតិនៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលគឺ ត្រូវគ្រប់គ្រងខ្លឹមសារ ល្បឿន និងមធ្យោបាយផ្សាយបែបឌីជីថល ទើបអាចគ្រប់គ្រងព័ត៌មានឱ្យមានប្រសិទ្ធភាពស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ៖ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕

-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


